ញ៉ាំ​ផ្លែ​ផា​សិន​បែបណា ទើប​អាចមាន​រាង​ស្អា​តទៅ​?

1729
ចែករម្លែក
  • 2
    Shares

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​ញ៉ាំ​ផា​សិន​ដែល​អាចជួយ​ធ្វើ​ឲ្យ​រាង​អ្នក​ស្អាត​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?

​វិធី​ញ៉ាំ​ទី​១​នេះ អ្នក​អាច​យក​ផ្លែ​ផា​សិន​នេះ​ចិត​ជា​ពីរ​។ បន្ទាប់មក អ្នក​អាច​យក​ស្លាបព្រា​កោស​សាច់ និង​គ្រាប់​របស់​ផ្លែ​ផា​សិន​នេះ​ចេញ​។ ក្រោយ​ពេលដែល​កោស​រួច អ្នក​អាចដាក់​ស្ករ ឬ​ទឹកឃ្មុំ​បន្តិច ចូលទៅ​ក្នុងនោះ រួច​កូរ​ឲ្យ​សព្វ​។ ដូចនេះ អ្នក​អាចយ​កមក​ញ៉ាំ​បាន​ហើយ​។ វិធី​ទី​២ អ្នក​អាច​ចិត ជា​ពីរ​ដូចគ្នា​។ បន្ទាប់មក អ្នក​អាច​កោស​សាច់ និង​គ្រាប់​ដាក់ចូល​ក្នុង​កែវ ហើយ​ដាក់​ទឹកឃ្មុំ បន្តិច​ចូលទៅ​ក្នុងនោះ​។ បន្ទាប់មកទៀត អ្នក​អាចដាក់​ទឹក​ក្តៅ​អ៊ុនៗ​ចូល ទៅក្នុង​នោះ ហើយ​កូរ ឲ្យ​សព្វ រួច​រោយ​ជី​អង្កាម​ពីលើ​ជាការ​ស្រេច​។ អ្នក​អាច​ពិសារ​បែបនេះ​បាន​នោះ​អ្នកនឹង​អាច មាន​រាង​ស្អាត​ជាមិនខាន​ឡើយ​។ ប៉ុន្តែ ក្នុង​មួយថ្ងៃ អ្នក​មិនគួរ​ញ៉ាំ​លើសពី​២​គ្រាប់​នោះទេ ព្រោះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បាន​។ ជាពិសេស អ្នក​ដែលមាន​ជំងឺ​ក្រពះ និង​ជំងឺ ប្រតិកម្ម មិនគួរ​ពិសារ​ឡើយ ព្រោះ​អាចធ្វើ​ឲ្យ​ជំងឺ​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​បាន​៕ ដោយ​: www.health.com.kh​

ទីតាំងផ្សាយពាណិជ្ជកម្ម