លូទឹក​ប្រវែង​៣៥០​ម៉ែត្រ ត្រូវបាន​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្រុង​សៀមរាប

1094
ចែករម្លែក
លូទឹក​ប្រវែង​៣៥០​ម៉ែត្រ ត្រូវបាន​ផ្តល់​ដោយ​ប្រជាពលរដ្ឋ​នៅ​ភូមិ​កន្ត្រក (រូប: គូលែន)

ដោយ​: គូលែន / សៀមរាប​: លូ​រំដោះ​ទឹក​ប្រវែង ៣៥០​ម៉ែត្រ ក្នុងភូមិ​កន្ត្រក សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវបាន​ក្រុមការងារ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ជីក​ដាក់​ឲ្យ​ប្រើ​កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨​។

​លោក គឹម ប៉ុណ្ណា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ក៏បាន​ធ្វើ​ការចុះពិនិត្យ​ការងារ​ដាក់លូ​រំដោះ​ទឹក​មួយកន្លែង ក្នុងភូមិ​កន្ត្រក សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ដែលជា​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​តាមរយៈ​មេភូមិ និង​ចៅសង្កាត់​ស្វាយដង្គំ​។​

​ការ​ដាក់លូ​រំដោះ​ទឹក​នេះ ដោយ​មើលឃើញ​ពី​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ ព្រោះ​នៅ​រដូវវស្សា​មាន​ទឹកភ្លៀង​ជន់​ដោយ​មិនមាន​ប្រព័ន្ធ​លូ​បង្ហូរ​រំដោះ​ទឹក​។ ការរៀបចំ​ប្រព័ន្ធ​លូ​នេះ ក៏មាន​ការចូលរួម​ជួយ យ៉ាង​សស្រាក់សស្រាំ​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ជាពិសេស​ប្រជាពលរដ្ឋ​ដែល​ទទួលផល​ជាក់ស្តែង​នៅ​តំបន់​នោះ ថែម​ទៀតផង​។

ក្នុងឱកាស​នោះ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​បាន​សម្ដែង​ការ​សាទរ និង​អំណរ​អរគុណ​ដល់​ថ្នាក់​ដឹក​នា​ខេត្ដ​គ្រប់​ជាន់ថ្នាក់​ផងដែរ​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ