ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ​កីឡាករជម្រើសជាតិ បាល់ទះកម្ពុជា រឿន វាសនា នឹងទៅលេងឲ្យក្លិប League កំពូលរបស់វៀតណាម គឺក្លិប Lavie Long​ An បន្ទាប់ពីគេបញ្ចប់បេសកកម្ម ក្នុងការប្រកួតជាមិត្តភាព ជាមួយក្រុម U-19 របស់បារាំង នោះ។

លោក អាំង សេរីពិសិដ្ឋ អឝ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបញ្ជាក់ថាៈ រឿន វាសនា ឝឹជាកីឡាករខ្មែទីមួយ ដែលមានតម្លៃខ្លួនខ្ពស់បំផុត នៅលើទីផ្សារដោះដូរ កីឡាករ ដោយការឆ្លងកាត់ សហព័ន្ធបាល់ទះកម្ពុជា សហព័ន្ធអាស៊ី និងសហព័ន្ធ អន្តរជាតិ។

សូមបញ្ជាក់ថា នេះជាលើកទីពីរហើយ ដែលកីឡាករកម្ពុជា ចេញទៅលេងឲ្យក្លិប Lavie Long An ។ កាលពីខែមិថុនា ឆ្នាំ២០២២ គេចេញទៅលេងឲ្យក្លិប Lavie Long An នេះ ក្នុងតម្លៃខ្លួនជាងមួយម៉ឺនដុល្លារ។ សម្រាប់ការចេញទៅលេង លើកនេះ តម្លៃខ្លួនគេ កើនដល់ជាង ២ ម៉ឺនដុល្លារ សម្រាប់ការលេងចំនួន ៦ ប្រកួត។

លោកអគ្គលេខា បានបន្តថាៈ សហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងយុគសម័យកែទម្រង់នេះ នឹងធ្វើឲ្យតម្លៃខ្លួនកីឡាករ កាន់តែថ្លៃថែមទៀត កាលពីឆ្នាំកន្លងទៅ ប្រទេសម៉ាឡេស៊ី ធ្លាប់មកចែចូវកីឡាករកម្ពុជា ៥-៦នាក់ ទៅលេងឲ្យក្លិបគេដែរ តែសហព័ន្ធ មិនអនុញ្ញាត ព្រោះសហព័ន្ធចង់បញ្ជូនកីឡាករ ដែលមានគណផលខ្ពស់ ឲ្យទៅលេង ហើយបើយើងទៅ ជួយក្លិបគេ ឲ្យរីកចម្រើននោះ អ្នស្រករក្រោយទៅលេងឲ្យគេ នឹងបានទទួលកម្រៃខ្ពស់ មិនខាន៕/V/r