ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ ២០២៣ វេលាម៉ោង ១៤:៣០ នាទី លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌប្ញស្សីកែវ ដោយមានការចូលរួម ពីលោក-លោកស្រី អភិបាលរងខណ្ឌ ,លោកអធិការនគរបាលខណ្ឌ, លោកមេបញ្ជាការ កងរាជអាវុធហត្ថខណ្ឌ ,លោកនាយក-នាយករង ,លោក-លោកស្រី ប្រធានការិយាល័យ និងលោក-លោកស្រី ចៅសង្កាត់ និងមេប៉ុស្តិ៍ សង្កាត់ទាំង ៧ ផងដែរ។
ក្នុងកិច្ចប្រជុំនេះ លោកអភិបាលខណ្ឌឫស្សីកែវ បានធ្វើការណែនាំឱ្យសមត្ថកិច្ច និងអាជ្ញារធរខណ្ឌ យកចិត្តទុកដាក់ ការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ , ការការពារ សន្តិសុខ ក្នុងការប្រកួតកីឡាសុីហ្គេម (SEA GAME) ។
លោកបានបន្ថែមថា៖ ត្រូវបន្តការយកចិត្តទុកដាក់ អនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព, ការងារផ្តល់សេវាច្រកចេញ-ចូលតែមួយ និងការគ្រប់គ្រងភាសុីផ្សារ ទឹក-ភ្លើង ៕ V / N