ដោយៈ សុផល / ភ្នំពេញ : កម្ពុជា និង ចិន បានរៀបចំ វេទិកា ជំរុញ ពាណិជ្ជកម្ម និង វិនិយោគ កម្ពុជា – ចិន ( ហៃ ណាន ) កាលពី ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅ រាជធានី ភ្នំពេញ ដោយមានអ្នកចូលរួម ប្រមាណ ជិត ២០០ នាក់ ។

ថ្លែង បើក វេទិកា នេះ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បាន មានប្រសាសន៍ថា ៖ កម្ពុជា កំពុង រំពឹងថា នឹងមាន ការកើនឡើង នៃ ពាណិជ្ជកម្ម និង ការវិនិយោគ អន្តរជាតិ បន្ទាប់ពី មាន កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរី (FTAs) ជាមួយ ប្រទេស ចិន និង កូរ៉េខាងត្បូង បន្ថែម ពីលើ ការ ក្លាយជា ភាគី នៃ កិច្ចព្រមព្រៀង ភាពជា ដៃគូ សេដ្ឋកិច្ច គ្រប់ ជ្រុងជ្រោយ ក្នុង តំបន់ (RCEP) ។

លោក បាន បន្តថា ៖ កម្ពុជា បានធ្វើ កំណែទម្រង់ និង ដាក់ចេញ នូវ វិធានការ មួយចំនួន ដើម្បី គាំទ្រ ដល់ ការវិនិយោគ និង ធុរកិច្ច ក្នុង រយៈពេល ប៉ុន្មាន ឆ្នាំ កន្លងមកនេះ និង ជំរុញ ឱ្យ ក្រុម ពាណិជ្ជករ មកពី ប្រទេស ចិន បង្កើន កម្រិត នៃ ការវិនិយោគ នៅ កម្ពុជា ។

លោក បាន មានប្រសាសន៍ ទៀតថា ៖ ពាណិជ្ជករ និង អ្នកវិនិយោគ ចិន អាច ប្រើប្រាស់ ឱកាស ដែល កំពុង កើនឡើង នៅក្នុង ប្រទេស កម្ពុជា លោក ក៏បាន លើកទឹកចិត្ត ដល់ វិនិយោគិន ចិន ឱ្យ ដំណើរការ អាជីវកម្ម នៅ កម្ពុជា ដូច កាលពីមុន វិបត្តិ កូ វីដ -១៩ ផងដែរ ។

សូមបញ្ជាក់ថា ៖ វេទិកា នេះ ក៏បាន បង្ហាញ ពី បរិយាកាស វិនិយោគ នៅក្នុង ប្រទេស កម្ពុជា និង គោលនយោបាយ មិត្តភាព ពាណិជ្ជកម្ម របស់ រដ្ឋាភិបាល និង ឱកាស ដែល ផ្តល់ ដល់ ធុរកិច្ច និង អ្នកវិនិយោគ ចិន ផងដែរ ។

លោក សេន ដានយ៉ាង ( Shen Danyang) អភិបាលរង ខេត្ត ហៃ ណាន បាន រំលឹក ពី កិច្ចសហប្រតិបត្តិការ រ វាង ខេត្ត នេះ និង កម្ពុជា ក្នុង វិស័យ កសិកម្ម ជាពិសេស គឺ ការដាំដុះ និង ការធ្វើ ពាណិជ្ជកម្ម ផ្លែ ចេក ។ ខេត្ត ហៃ ណាន នឹង បន្ត ពង្រឹង កិច្ចសហប្រតិបត្តិការ លើ វិស័យ កសិកម្ម និង ពង្រីក ទំនាក់ទំនង ទេសចរណ៍ និង ការវិនិយោគ ជាមួយ កម្ពុ ជា ផងដែរ ។

លោក បាន អះអាងថា “ យើង គួរតែ ប្រើប្រាស់ កិច្ចព្រមព្រៀង FTA កម្ពុជា – ចិន និង កិច្ចព្រមព្រៀង RCEP ដើម្បី ពង្រឹង កិច្ចសហប្រតិបត្តិការ រ វាង ប្រទេស ទាំងពីរ ជាពិសេស ជាមួយ ខេត្ត ហៃ ណាន ” ។

លោក ក៏បាន លើកទឹកចិត្ត ដល់ បណ្តា សហគ្រាស នៅក្នុង ខេត្ត ហៃ ណាន ឱ្យ ស្វែងរក ការវិនិយោគ ដែលមាន សក្តានុពល នៅក្នុង ប្រទេស កម្ពុជា និង ធ្វើជា ដៃគូ ជាមួយ បណ្តា ក្រុមហ៊ុន ក្នុងស្រុក នៅ កម្ពុជា ផងដែរ ។

នៅក្នុង វេទិកា ក៏មាន ការចុះហត្ថលេខា លើ អនុស្សរណៈ យោគយល់ គ្នា ជាច្រើន និង កិច្ចព្រមព្រៀង ស្តីពី កិច្ចសហប្រតិបត្តិការ រ វាង ក្រុមហ៊ុន ចិន និង ក្រុមហ៊ុន ក្នុងស្រុក ៕/PC