ដោយ៖រ៉ាម៉ន/ភ្នំពេញ៖នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ ២០២៣ លោលជា ពិសី អភិបាលខណ្ឌទួលគោក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ។
កិច្ចប្រជុំនេះមានការចូលរួម ពីលោក-លោកស្រី អភិបាលរងខណ្ឌ ,លោកអធិការនគរបាលខណ្ឌ, លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ,លោកនាយក-នាយករង ,លោក-លោកស្រី ប្រធានការិយាល័យ ចៅសង្កាត់ និងមេប៉ុស្តិ៍ ទាំង១០។
ក្នុងកិច្ចប្រជុំ នោះលោកអភិបាលខណ្ឌទួលគោកបានផ្ដោតលើការងារសំខាន់ចំនួន៤រួមមាន ៖ ទី១.ការងារថែរក្សាសណ្តាប់ធ្នាប់សាធារណ : និងការការពារសន្តិសុខក្នុងការប្រកួតកីឡាស៊ីហ្គេម(SEA GAME) ។
ទី២ការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព។៣.ការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមច្រកចេញ-ចូលតែមួយនិងទី៤.ការគ្រប់គ្រងភាស៊ីផ្សារ ទឹក-ភ្លើង ៕/PC