ដោយៈតារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថាឆ្នាំ ២០២៣នៅកម្ពុជាមានព្រឹត្តិការណ៍ប្រវត្តិ សាស្ត្រជាសំខាន់ៗរួមមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ,ការរៀបចំព្រឹត្តិការ ណ៍ស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេនលើកទី១២។

សម្តេចតេជោបន្តថាចំពោះការរៀបចំការបោះឆ្នោតក្រសួងអាជ្ញាប័ណ្ណនិងកងកម្លាំងមានសមត្ថភាពនានាត្រូវផ្តល់កិច្ចសហការឲ្យល្អជាមួយនឹងគណៈកម្មការជាតិរៀបចំការបោះឆ្នោតស្របតាមច្បាប់និងនីតិវិធីនៃការបោះឆ្នោតសំដៅរួមគ្នាធានាឲ្យដំណើរការនៃការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោ យលក្ខណៈសេរីត្រឹមត្រូវនិងយុត្តិធម៌ក្នុងបរិ យាកាសសន្តិសុខសុវត្ថិភាពល្អប្រសើរ ។

ចំពោះព្រឹត្តិការណ៍ sea gamesនិងអាស៊ា នប៉ារ៉ាហ្គេមក្រសួងស្ថាប័នអាជ្ញាធរកងកម្លាំ ងមានសមត្ថកិច្ចនានាត្រូវខិតខំរួមគ្នាធានារក្សាសន្តិសុខសណ្ដាប់ធ្នាប់និងសុវត្ថិភាពឱ្យបានល្អប្រសើរក្នុងអំឡុងពេលនៃការរៀបចំព្រឹត្តិកម្មទាំងនេះរួមទាំងសុវត្ថិភាពចំពោះកីឡាករនិងអ្នកចូលរួមទាំងក្នុងនិងក្រៅប្រទេស។ទន្ទឹមនេះរដ្ឋបាលរាជធានីខេត្តត្រូវរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ សោភ័ណ្ឌភាពនិងអនាម័យឲ្យបានល្អប្រសើ។

សម្តេចតេជោបានមានប្រសាសន៍នេះក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២និងលើកទិសដៅការងារឆ្នាំ២០ ២៣របស់ក្រសួងមហាផ្ទៃប្រារព្ធនៅសណ្ឋា គារសុខាភ្នំពេញនារសៀលថ្ងៃទី២៣ខែកុម្ភៈ ២០២៣ ៕