ដោយ: តារារិទ្ធ/ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ឲ្យកងកម្លាំងនគរបា លជាតិត្រូវខិតខំបន្តអភិវឌ្ឍន៍សមត្ថភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងអន្តរជាតិដើម្បីបង្ការទប់ស្កាត់ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនៅអំពើភាវកម្មឧក្រិដ្ឋកម្មឆ្លងដែន ទល្មើសបច្ចេកវិទ្យា សក ម្មភាពជួញដូរមនុស្សគ្រប់ភេទ និងបទល្មើសឆ្លងដែនឆ្លងកាត់ព្រំដែន។
សម្តេចតេជោបានមានប្រសាសន៍នេះក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផ លការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញនារ សៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ៕/R