ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅតែជំរុញលើកទឹកចិត្តនិងបន្តជំរុញដំ ណើរការបែងចែកមុខ ងារផ្ទេរអំណាចទៅឲ្យមូលដ្ឋានហើយការផ្ទេរអំណាចនេះរាប់ទាំងការផ្ទេរអំណាចទាំងបញ្ហាហិរញ្ញវត្ថុនិងដំណើរការរៀបចំចាត់តាំងមន្ត្រីផងដែរ ។ ជាមួយនេះសម្តេចតេជោ ហ៊ុន សែន សុំឱ្យបំបាត់ចោលកាភាន់ច្រឡំថារដ្ឋបាលរាជធានីខេត្តវាគឺជាមន្ទីរមួយរបស់ក្រសួងមហាផ្ទៃ ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះធ្វើឡើងក្នុងឱកាសឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០២២និង លើកទិសដៅការងារឆ្នាំ២០២៣របស់ក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះនៅសណ្ឋាគារសុខា ។
សម្តេចតេជោ ហ៊ុន សែន បានបន្តលើកឡើងទាក់ទងការផ្ទេរអំណាចទៅមូលដ្ឋាន សម្តេចសុំឲ្យបំបាត់ចោលនូវការភាន់ច្រឡំថារដ្ឋបាលរាជធានី ខេត្តវាគឺ ជាមន្ទីរមួយរបស់ ក្រសួងមហាផ្ទៃ សុំឱ្យបំបាត់ចោលកាភាន់ច្រឡំបែបនេះ ព្រោះកន្លងទៅនៅពេលដែលយើងពង្រឹងរដ្ឋបាលឯកភាពនៅខេត្តបែរជាមានការភាន់ច្រឡំនិងប្រើពាក្យថាក្រសួងមហាផ្ទៃគឺបានច្បាមយកអំណាចពីស្ថាប័ននានានេះជាការខុសឆ្គងធំណាស់ជាមួយនឹងទស្សនៈបែបនេះ ។រដ្ឋបាលថ្នាក់ ក្រោមជាតិគឺស្ថិតនៅក្រោមអំណាចរបស់រាជរដ្ឋាភិបាលគ្រាន់តែឲ្យមហាផ្ទៃទទួលខុសត្រូវមើលទាក់ទងជាមួយនឹងទំនាក់ទំនងនេះប៉ុន្តែមិនមែនជាមន្ទីរមួយរបស់ក្រសួងមហាផ្ទៃនោះទេខុសគ្នាជាមួយនឹងក្រសួងកសិកម្មខុសគ្នាជាមួយនឹងក្រសួងនានាដែលមានមន្ទីរនៅតាមរបស់ខ្លួនឯនោះគឺជារដ្ឋបាល អត់មានតែមន្ទីររបស់ក្រសួងការបរទេសមួយប៉ុណ្ណោះ,មានយោធា,មាននគរបាល,មានមន្ទីរនានា ។សម្តេចស្នើឲ្យបំបាតឱ្យបានការភាន់ច្រឡំទាំង ឡាយ ណាដែលថារដ្ឋបាលរាជធានីខេត្តគឺជាមន្ទីរមួយរបស់ក្រសួងមហាផ្ទៃគឺជាការយល់ច្រឡំខុសស្រឡះ ៕