ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសឲ្យមានការរួមគ្នាសម្លាប់កម្ចា ត់ចោលណាព័ត៌មានក្លែងបន្លំព្រោះព័ត៌មានក្លែងបន្លំ,មិនត្រូវទុកឲ្យវារស់នៅលើទឹកដីកម្ពុជានោះទេព្រោះវាអាក្រក់វាសាហាវវាមិនមែនជាដំណើរការប្រជាធិបតេយ្យឬសិទ្ធិបញ្ចេញមតិនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានប្រាកបែបនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២និងលើកទិសដៅការងារឆ្នាំ២០២៣របស់ក្រសួងមហាផ្ទៃនៅរសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះនៅសណ្ឋាគារសុខា ។

សម្តេចតេជោមានប្រសាសន៍ថា៖«ព័ត៌មានបំភ្លៃការពិតយើងត្រូវរួមគ្នាសម្លាប់កម្ចាត់ចោលណាព័ត៌មានក្លែងបន្លំព្រោះព័ត៌មានក្លែងបន្លំពិភពលោកទាំង មូលកំពុងប្រយុទ្ធប្រឆាំងជាមួយវា។ដូច្នេះមិនត្រូវទុកឲ្យវារស់នៅលើទឹកដីកម្ពុជានោះទេព្រោះវាអាក្រក់វាសាហាវវាមិនមែនជាដំណើរការប្រជាធិបតេយ្យឬសិទ្ធិបញ្ចេញមតិនោះទេ។បរទេសមួយចំនួនបានជួបខ្ញុំបានចោទសួរថាតើវាជាបញ្ចេញមតិឬជាព័ត៌មានក្លែងក្លាយដែលពិភពលោកកំពុងស្អប់និងលោកបំបាត់គឺឆ្លើយជាមួយខ្ញុំមិនរួចទេ »។

ជាមួយគ្នានេះដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយសម្តេចតេជោហ៊ុនសែនបានជំរុញឲ្យស្ថាប័ននិងរដ្ឋបាលរាជធានីខេត្តបង្កើតឆាណល (Channel) តេឡេក្រាម (Telegram)ផ្ទាល់ខ្លួនផងដែរ ។ សម្តេចតេជោបានលើកឡើងថាបើសិនជាឃើញមានសកម្មភាពល្អសម្តេចនឹងបញ្ជូនព័ត៌មានោះចូលទៅក្នុង ឆាណលតេឡេក្រាមរបស់សម្តេចតែម្តងដើម្បីផ្សាយទៅកាន់មនុស្សច្រើនគ្នា ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាឆាណល(Channel)របស់តេឡេក្រាម(Telegram)ផ្តល់ព័ត៌មានបានលឿនរហ័សពោលគឺវាផ្តល់ព័ត៌មានបានល្អប្រសើរជាងហ្វេសប៊ុក (Facebook)ឆ្ងាយណាស់ ។ គ្រាន់តែវាអត់មានសារឆ្លងឆ្លើយគ្នាតែប៉ុណ្ណឹងប៉ុន្តែព័ត៌មានត្រូវបានបំភ្លឺទាន់ពេល។ ដូចនេះសុំជំរុញឲ្យស្ថាប័ននិងរដ្ឋបាលរាជធានីខេត្តបង្កើត ឆាណលផ្ទាល់ខ្លួនផងដែរ ។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថាគិតត្រឹមថ្ងៃទី២៣​ ខែកុម្ភៈ ឆ្នាំ២០២៣ឆាណលតេឡេក្រាមរបស់សម្តេចដែលមានឈ្មោះថា «Prime Minister Hun Sen» មានអ្នកតានដាន ៤៤៥,០៦៧នាក់ ។ ចំនួននេះជាប់ចំណាត់ថ្នាក់លេខ២តាមពីក្រោយប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនដែលមានអ្នកតាម ដានជិត១លាននាក់។ បើតាម ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ការបង្កើតឆាណលរបស់តេឡេក្រាមក៏រួមចំណែកប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែង ក្លាយផងដែរ៕