ឆ្លើយតបទៅនឹងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូច អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)លោក ហង្ស ពុទ្ធា បានបញ្ជាក់នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ នេះថា ការបិទការផ្សាយរបស់វិទ្យុ វីអូឌី (VOD) មិនធ្វើឱ្យប៉ះពាល់ដល់ដំណើរប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ខែកក្កដាខាងមុខនេះទេពីព្រោះមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀតដែលកំពុងតែប្រព្រឹត្តទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមប្រភព AMS ល្ងាចថ្ងៃទី ២៣ ខែកុម្ភៈនេះ។