ដោយៈតារារិទ្ធ(ភ្នំពេញ)៖ព្រឹកថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៣ស្អែកនេះសម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញជាង៧ពាន់នាក់នៅកោះពេជ្រ។

និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះមានថ្នាក់បរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ព ស់ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៨ -២០១៩និងឆ្នាំសិក្សា២០១៩-២០២០សរុ បចំនួន៧,០២១នាក់នារី ៣,៧០១នាក់។

យោងតាមរបាយការណ៍បានឱ្យដឹងថាសា កលវិទ្យាល័យភូមិន្ទភ្នំពេញជាគ្រឹះស្ថានឧត្តមសិក្សា​សា​ធារណៈរបស់រដ្ឋនិងមានតួនាទីដ៏សំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សដើម្បីបម្រើឱ្យការ​អភិវឌ្ឍ​សង្គមសេដ្ឋកិច្ចកម្ពុជា។គិតចាប់តាំងពីឆ្នាំ១៩៨០ មកទល់ឆ្នាំសិក្សា២០១៩- ២០២០និស្សិតបាន​បញ្ចប់ការសិក្សាសរុប ៥៤,៧០៦នាក់ (នារី ២០,៧៣៨នាក់)។ក្នុងនោះមាននិស្សិត​អាហារូបករណ៍​សរុប ១៩,៧៨៦ នាក់ (នារី ៦,១៦១នាក់)និងនិស្សិតជ័យលាភីអាហារូបករណ៍សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនសរុប៩៧នាក់(នារី៦៣នាក់)។

នៅក្នុងឆ្នាំសិក្សា២០២២-២០២៣នេះនិសិ្សតកំពុងសិក្សាសរុប១៩,៨៦៤នា ក់(នារី១១,២២៥នាក់)ក្នុងនោះនិស្សិតអាហារូបករណ៍សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសរុប២៤៩នាក់(នារី ១៣៩នាក់)។

សាកលវិទ្យាល័យ​មាន​មហា​វិទ្យាល័យចំនួន ៥និងវិទ្យាស្ថានចំនួន២រួមមានមហាវិទ្យាល័ យវិទ្យាសាស្រ្ត,មហាវិទ្យាល័យ​សង្គសាស្រ្ត -មនុស្សសាស្រ្ត,មហាវិទ្យាល័យសិក្សាអភិ វឌ្ឍន៍,មហាវិទ្យាល័យវិស្វកម្ម,មហាវិទ្យា ល័ យ​អប់រំ, វិទ្យាស្ថានភាសាបរទេស,និងវិទ្យាស្ថានសិក្សាអន្តរជាតិនិងគោលនយោ​បាយសាធារ​ណៈ។

នៅពេលខាងមុខនេះសាកលវិទ្យាល័យគ្រោងបើក«វិទ្យាស្ថានសិក្សាបរិស្ថាន» ដែ លមានទីតាំងនៅ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញមណ្ឌល៣នៅក្បែរវិមានឈ្នះឈ្នះដែលទីតាំងនេះ​រាជរដ្ឋាភិបាលបាន​ផ្តល់ជូនបន្ថែមដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

សាកលវិទ្យាល័យបានធ្វើកិច្ចសហប្រតិបត្តិការជាមួយសាកល​វិទ្យា​ល័យបរទេសល្បីៗដើម្បីលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលឲ្យកាន់តែប្រសើរឡើង។គិតត្រឹមឆ្នាំសិក្សា២០២២-២០២៣នេះសាកលវិទ្យា ល័យបានចុះហត្ថលេខា​លើអនុស្សារណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យា ល័យដៃគូនិងស្ថាប័នផ្សេងៗទាំងក្នុងស្រុកនិងក្រៅស្រុក​សរុប២៣៩ដើម្បីធ្វើការផ្លាស់ប្តូរនិស្សិតនិងសាស្រ្តាចារ្យទៅវិញទៅមកលើការងារសិក្សា,ការងារបង្រៀននិងការ ងារស្រាវជ្រាវ។

ក្រៅពីនេះសាកលវិទ្យាល័យបានដំណើរការមជ្ឈមណ្ឌលសំខាន់ៗរួមមាន៖មជ្ឈ មណ្ឌលសហ​ប្រតិ​បត្តិ​ការកម្ពុជា-ជប៉ុន,មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ,មជ្ឈ មណ្ឌលផលិតកម្ម​ឌីជីថល​កម្ពុជា-ជប៉ុន, មជ្ឈមណ្ឌលសូត្រខ្មែរនិងអគារស្ទែម ។ ក្នុងនោះមជ្ឈមណ្ឌលផលិតកម្មឌីជីថល​កម្ពុជា-ជប៉ុនត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ២០២២និងមានតួនាទីប​ណ្តុះ​បណ្តាល​ធនធានមនុស្សលើវិស័យផលិតកម្មឌីជីថល។

មជ្ឈមណ្ឌលសូត្រខ្មែរត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ២០១៩និងមា នតួនាទីធ្វើការ​ស្រាវជ្រាវពីដើមមនដង្កូវនាងនិងផលិតជាអំបោះសូត្រព្រមទាំងបានចែក ចាយពងដង្កូវនាងនិងបង្រៀនកសិករពីការចិញ្ចឹមដង្កូវនាងផងដែរ។

នៅចុងឆ្នាំ២០២៣នេះអគារ «មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា»នឹងត្រូវបញ្ចប់ការ​សាង​សង់ដើម្បីបង្កើតប្រព័ន្ធជំរុញពា ណិជ្ជកម្មរវាងសាកលវិទ្យាល័យនិងឧស្សា ហកម្មនៅកម្ពុជាក្រោម​គម្រោងគាំទ្រដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។

បច្ចុប្បន្នសាកលវិទ្យាល័យភូមិន្ទភ្នំពេញកំពុ ងអនុវត្តគម្រោងធំៗចំនួនពីរគឺ៖គម្រោងកែលម្អការអប់រំឧត្តមសិក្សាដែលផ្តោតទៅ លើការរៀននិងបង្រៀន,ការស្រាវជ្រាវនិងការពង្រឹងស្ថាប័ននិងគម្រោងទេ្វភាគីស៊ុយ អ៊ែត-សាកលវិទ្យាល័យភូមិន្ទភ្នំពេញដែល ផ្តោតទៅលើការពង្រឹងសមត្ថភាពផ្នែកស្រា វជ្រាវ,និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្នែក ICTនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕