ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងជាតំណាងលោកអភិបាលរាជធានីភ្នំពេញ បានចូលរួម ជាគណៈអធិបតី ក្នុងកម្មវិធីបញ្រ្ជាបការយល់ដឹង និងការសម្អាតទីក្រុង ដើម្បីចូលរួមអបអរ សាទរទិវាជាតិ ទីក្រុងស្អាត លើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ” នៅវិមានឈ្នះ ឈ្នះ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ពិធីនេះមានអ្នកចូលរួមជាថ្នាក់ដឹកនាំ ក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំខណ្ឌ មន្ទីរ កងកំលាំង មន្រ្តីទីចាត់ការជំនាញ មន្រ្តីរដ្ឋបាលខណ្ឌ សង្កាត់ អាជីវករ ក្រុមយុវជន សេដ្ឋកិច្ចរាជធានី យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម សិស្សានុសិស្ស និងកម្មករ កម្មការនីនៃក្រុមហ៊ុន ៨០០ Supper ប្រមាណជិត ១.០០០ នាក់ ។

ក្នុងឱកាសនោះ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានលើឡើងថា៖ ការសម្អាតទីក្រុងខាងលើនេះ គឺដើម្បីត្រៀមលក្ខណៈជាមុន ក្នុងការសម្អាតអនាម័យ បរិស្ថាន សម្រាប់ ព្រឹត្តិការណ៍ប្រកួតកីឡាសុីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខផងដែរ៕ V / N