ដោយៈតារារិទ្ធ/ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវឱ្យបងប្អូនជនរួមជាតិទៅចូលរួម សប្បាយជាមួយព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាពេលខាងមុខ ។

សម្តេចតេជោថ្លែងថាខ្ញុំនៅតែអំពាវនាវឱ្យជនរួមជាតិមកលេងអង្គរសង្ក្រាន្តនៅឆ្នាំនេះ ។ សម្តេចបន្តថា”ជិតដល់ចូល ឆ្នាំហើយអង្គរសង្ក្រាន្ត សប្បាយណាស់ឆ្នាំនេះដើរលេងអង្គរវត្តឱ្យណាណីម្ដង។ សម្តេចគិតចង់ទៅប្រឡងលេងអ៊ុកនឹងគេ។ តែមិនឈ្នះគេទេ ។ ប៉ុន្តែគិតរកអាដៃគូដែលលេងរាល់ថ្ងៃនេះទៅចូលរួម។

សម្តេចថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅ មជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍កោះពេជ្រនាព្រឹកថ្ងៃទី ២៤ខែកុម្ភៈនេះ៕សរន-PC