ដោយៈតារារិទ្ធ/ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងអញ្ជើញមកទស្សនកិច្ចនៅកម្ពុជាហើយនិងអញ្ជើញចូលរួម ពិធីស្រាយបួសជាមួយបងប្អូនសាសនិកអ៊ិស្លាមនៅកម្ពុជាផងដែរ ។

សម្ដេចតេជោបានឱ្យដឹងថា នៅថ្ងៃទី២៧ មីនាខាងមុខនេះលោក នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ហើយនៅពេលនោះលោកនាយករដ្ឋមន្ត្រីក៏នឹងអញ្ជើញចូល រួមពិធីស្រាយបួសជាមួយនឹងបងប្អូនសិស្សនិកអ៊ិស្លាមនៅកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែនបន្តថាប្រទេសរបស់យើងមិនមែនជា ប្រទេសម៉ូស្លីមទេ ក៏ប៉ុន្តែយើងមានសុខដុមបនីយកម្មសាសនា ហើយវត្តមាននៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីនៃប្រទេសមួយមកកាន់កម្ពុជាហើយចូលរួមពិធីស្រាយបួសនៅកម្ពុជាគឺជាការបង្ហាញឲ្យឃើញថាកម្ពុជាមានសុខដុមបនីយកម្មជាតិសាសន៍និងសាសនា ។

សម្តេចថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍កោះពេជ្រនាព្រឹកថ្ងៃទី២៤ខែកុម្ភៈនេះ៕សរន-PC