ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ នៅថ្ងៃទី២៣ កុម្ភៈ ម្សិលមិញនេះ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនៃអគ្គនាយកដ្ឋានកីឡា បានចុះទៅពិនិត្យទីលានប្រកួតទ្រីយ៉ាត្លុង នាខេត្តកែប។
ខេត្តកែប គឺជាខេត្តមួយដែលទទួលធ្វើម្ចាស់ផ្ទះ សម្រាប់ការប្រកួតកីឡាទ្រីយ៉ាត្លុង សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខនេះ។ ទ្រីយ៉ាត្លុង ជាកីឡាមួយប្រភេទ ដែលក្នុងអត្តពលិកម្នាក់់ ត្រូវលេង ៣ ប្រភេទកីឡា គឺ ហែលទឹក បន្ទាប់មករត់ និងចុងក្រោយ ប្រណាំងកង់។
ជាប្រភេទកីឡាដែប្រកួត ដោយគិតថេរវេលា ដែលតាមស្ដង់ដារអូឡាំពិក គឺត្រូវហែលទឹក ១,៥០ គីឡូម៉ែត្រ ក្រោយពីហែលទឹកដល់ទី ត្រូវប្រណាំងកង់ ៤០ គីឡូម៉ែត្រ និងចុងក្រោយ រត់ ១០ គីឡូម៉ែត្រ។
លោកអគ្គនាយកកីឡា បានបញ្ជាក់ថាៈ ទីលាននៅខេត្តកែបនេះ ជាទីលានស្ដង់ដារ អន្តរជាតិ ដែលមិនត្រឹមតែបម្រើ សម្រាប់ការប្រកួតស៊ីហ្គេមប៉ុណ្ណោះទេ តែសម្រាប់បម្រើ ឲ្យការប្រកួតព្រឹត្តិការណ៍អន្តរជាតិធំៗទៀត។
សូមបញ្ជាក់ថា ប្រភេទកីឡាទ្រីយ៉ាត្លុង បង្កើតឡើងនៅឆ្នាំ១៩៧០ នាប្រទេសបារាំង មកដល់ឆ្នាំ១៩៨៩ ទើបបង្កើតជាសហព័ន្ធពិភពលោក មកដល់ឆ្នាំ២០០០ ទើបក្លាយជាប្រភេទកីឡាអូឡាំពិក នាពេលប្រកួតកីឡាអូឡាំពិក នាទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ កីឡានេះ បានចូលមកកម្ពុជា នាឆ្នាំ២០០៩៕/V-PC