ដោយៈតារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ស៊ន តារា កំពុងប្រព្រឹត្តកំហុសធ្ងន់ធ្ងរខាងសីល ធម៌ដោយបានប្រមាថឪពុកម្តាយខ្លួនហើយធ្វើឱ្យសាធារណជនយល់ថាបើម៉ែឪខ្លួនឯងខ្លួនមិនទាំងគោរពស្រលាញ់និងស្តាប់ផងតើ ឱ្យគេគោរពស្រលាញ់និងស្តាប់ប្រជាជនដូច ម្តេចទៅ?។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញជាង៧ពាន់នាក់នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ថា« វាមិនចម្លែកទេបើក្មួយប្រមាថឪពុកខ្លួនឯងថា “ប៉ាឯងកុំចេះ ! ខ្ញុំរៀនចេះជាង ប៉ាឯង” ប្រសិនបើក្មួយប្រើភាសាដូចអ្វីដែលឪពុកក្មួយឯងនិយាយក្មួយខុសធំហើយរឿងក្មួយគេចោទបញ្ហាអញ្ចេះគឺថា “បើ ស៊ន តារា ធ្វើរបៀបនេះជាមួយឪពុកម្តាយរបស់ខ្លួនវាមិនចាំបាច់គិតទេទៅលើការវាយប្រហារអ្នកដទៃរាប់តាំងវាយប្រហា រលើព្រះមហាក្សត្រវាយប្រហារមកលើខ្ញុំជា នាយករដ្ឋមន្ត្រីឬកូនរបស់ខ្ញុំ»

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែនបានធ្វើឡើងបន្ទាប់ពីឪពុកម្តាយរបស់លោកស៊ន តារា បានចេញមុខបញ្ជាក់ប្រាប់ អ្នកសារព័ត៌មានអំពីអត្តចរិតរបស់កូនដែលមិនស្តាប់​បង្គាប់ឪពុកម្តាយ។ តាមរយៈវីដេអូឃ្លីបរយៈពេលជាង២នាទីលោក សុខ ស៊ុន ណារ៉េត ជាឪពុកបង្កើតរបស់លោក ស៊ន តារា ហើ យក៏ជាទាហានមួយរូបដែរនោះបានរៀបរាប់ថាលោកបានព្យាយាមអប់រំនិងទូន្មានលោក ស៊ន តារា ជាច្រើនតែមិនស្តាប់ហើយរហូតដល់កូនរូបនេះប្រមាថរូបលោកថា«ចេះមិនដល់ខ្លួនថែមទៀតផង»។

សម្តេចតេជោ ហ៊ុន សែន បានពន្យល់បន្ថែមដល់ ស៊ន តារា ដោយលើកឡើងថា «ក្មួយនិយាយថាក្មួយគោរពសិទ្ធិប្រជាពលរដ្ឋនិងស្តាប់ប្រជាពលរដ្ឋគេគ្រាន់តែវ៉ៃតែមួយម៉ាត់ទេថា”បើគ្រាន់តែឪពុកម្តាយខ្លួនឯងមិនទាំ ងស្តាប់ផងតើវាយកត្រចៀកស្តាប់ពលរដ្ឋធ្វើស្អី?” ក្មួយអើយក្មួយ!ល្មមបានហើយគ្រប់គ្រាន់ហើយ»។

សម្តេចតេជោ ហ៊ុន សែន បានលើកពីប្រវត្តិ រូបលោក ស៊ន តារា ដែលកើត​​នៅខែធ្នូឆ្នាំ ១៩៧៩ក្រោយថ្ងៃរំដោះ៧មករាប៉ុន្មានខែប៉ុណ្ណោះគឺមានន័យថាឪពុកម្តាយរបស់លោ ក ស៊ន តារា ជាអ្នកនៅសេសសល់ពីការកា ប់សម្លាប់របស់ខ្មែរក្រហមហើយត្រូវបានរំ ដោះ។ សម្តេចតេជោបានទូន្មានថាឪពុកម្តា យគ្រប់រូបគឺជាព្រះនៅក្នុងផ្ទះប៉ុន្តែលោក ស៊ន តារា បែរជាមើលងាយឪពុកម្តាយដែ លជាអ្នកបង្កើតខ្លួនគេផ្ទាល់។

ទោះជាយ៉ាងនេះក្តីសម្តេចបានបញ្ជាក់ថាសម្តេចមិនបិទផ្លូវរបស់លោក ស៊ន តារា នោះទេខណៈដែលពេលនេះឪពុកម្តាយរបស់លោក ស៊ន តារា សុទ្ធតែបានអំពាវនាវឱ្យកូនមានការកែប្រើឥរិយាបទ។សម្តេចបាន ចោទសួរទៅលោក ស៊ន តារា ថាតើផ្ទៃក្នុងបក្សប្រឆាំងនឹងគិតយ៉ាងណាចំពោះលោក ស៊ន តារា ក្រោយមានការបែកធ្លាយចំពោះទំនាក់ ទំនងគ្រួសារបែបនេះ៕