ដោយៈ បូកគោ / កែបៈ ម្ចាស់មេដាយប្រាក់ កីឡាទ្រីយ៉ាត្លុង កាលពីប្រកួតជើងឯកអាស៊ី អាគ្នេយ៍ (Asian Championship) នៅហុងកុង ប្រទេសចិន បាននិងកំពុង បង្កើនការហ្វឹកហាត់ ដើម្បីឱ្យសន្ទុះកម្លាំង និងបច្ចេកទេសលេង កាន់តែប្រសើរជាងមុន។ ជាមហិច្ឆតា ក្រុមម្ចាស់មេដាយប្រាក់ នឹងដណ្តើមយកមេដាយមាស នៅក្នុងកាប្រកួត ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឱ្យខាងតែបាន។

កញ្ញា ថន សុម៉ាវតី និស្សិតសាកលជាតិគ្រប់គ្រង និងជាម្ចាស់មេដាយប្រាក់ ទ្រីយ៉ាត្លុង ជើងឯកអាស៊ីអាគ្នេយ៍ Asian Championship នៅហុងកុង ប្រទេសចិន បានរៀបរាប់ថាៈ កញ្ញាបានចូលលេងកីឡាទ្រីយ៉ាត្លុង តាំងពីអាយុ១២ឆ្នាំ។ បន្ទាប់ពីឆ្លង កាត់ការប្រឹងប្រែងហ្វឹកហាត់ ជាច្រើនឆ្នាំកន្លងមក កញ្ញាបានចូលរួមប្រកួត ទាំងក្នុង និងក្រៅប្រទេស ហើយបាននាំយកមេដាយប្រាក់ មួយគ្រឿង ជូនជាតិផងដែរ។

ម្ចាស់មេដាយប្រាក់ដដែល បានបញ្ជាក់ថាៈ សម្រាប់ការត្រៀមប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នេះ កញ្ញា និងក្រុមជម្រើសជាតិ ទ្រីយ៉ាត្លុងកម្ពុជា បាននិងកំពុងបង្កើនការហ្វឹកហាត់ យ៉ាងខ្លាំង ព្រោះក្រុមមានបំណងរួមគឺ ត្រូវដណ្តើមយកមេដាយមាស ឱ្យបានក្នុងកម្រិត ណាមួយ។

លោកស្រី សូ រ៉ាន់ដេត គ្រូបង្វឹកកីឡាទ្រីយ៉ាត្លុង បានបញ្ជាក់ថាៈ សុម៉ាវតី ជាកីឡាការិនី ឆ្នើមរបស់កម្ពុជា ដែលធ្លាប់ទទួលបាន មេដាយប្រាក់ នៃការប្រកួតក្រៅប្រទេស និង មេដាយមាសជាច្រើនគ្រឿង នៅក្នុងស្រុក។ ស៊ីហ្គេមឆ្នាំនេះ កម្ពុជាមានសង្ឃឹមច្រើន ក្នុងការដណ្តើម យកមេដាយមាស៕ V / N