ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងសុខាភិបាល បានប្រកាសជូនពត៌មាននៅថ្ងៃទី២៤ ខែកុម្ភៈនេះ ស្តីពីការរកឃើញករណីទី២ នៃជំងឺផ្តាសាយបក្សី លើមនុស្ស នៅព្រះរាជាណា ចក្រកម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីមានករណីស្លាប់កុមារីម្នាក់ អាយុ១១ឆ្នាំ ៦ខែ
កាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ ដែលមានទីលំនៅ ក្នុងភូមិរលាំង ឃុំរំចេក ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

ករណីទី២ នៃជំងឺផ្តាសាយបក្សី ប្រភេទ H5N1 នៅលើមនុស្សនៅកម្ពុជា បានកើតមាន លើបុរសម្នាក់ អាយុ ៤៩ ឆ្នាំ ដែលមានទីលំនៅក្នុងភូមិរលាំង ឃុំរំចេក ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ត្រូវជាឪពុករបស់កុមារី នៃករណីទី១ ប៉ុន្តែស្ថានភាព សុខភាពរបស់បុរសនេះ មិនទាន់មានចេញនូវរោគសញ្ញា អ្វីគួរឱ្យកត់សម្គាល់នៅឡើយ។

សូមអានសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖