ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានគណៈកម្មា ធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង រួមដំណើរដោយមន្ត្រីក្រុមការងារថ្នាក់ខេត្ត ក្រុង និងសង្កាត់កំពង់ឆ្នាំង បានចុះសាកសួរសុខទុក្ខគ្រួសារលោក សៀង ប៊ុនថន មានទីលំនៅ ភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ដែលរងគ្រោះថ្នាក់ធ្លាក់ពីលើដើម អំពិលទឹក កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បច្ចុប្បន្ន កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោក ឡុង ឈុនឡៃ បាននាំយកថវិកាផ្ទាល់ របស់លោក ថវិការបស់លោក ស៊ុន សុវណ្ណារិទ្ធិ និងក្រុមការងារចុះក្រុងកំពង់ឆ្នាំង រដ្ឋបាលក្រុង រដ្ឋបាលសង្កាត់កំពង់ឆ្នាំង និងសប្បុរសជន សរុបចំនួន ២.១៥០.០០០ រៀល និង អង្ករ ៥០ គីឡូក្រាម ជូនដល់គ្រួសារបុរសរងគ្រោះ និងលោក ហៀង ដារ៉ា ក្រុមការងារចុះ ក្រុងកំពង់ឆ្នាំង បានជួយសងជំនួសថ្លៃជំពាក់បាឡាស្មាច់ ចំនួន ៤០ ម៉ឺនរៀល ដែលបុរសរងគ្រោះ ជំពាក់គេផងដែរ៕/V-PC