ដោយៈ បញ្ញាសាស្រ្ត / ភ្នំពេញ៖ ទោះបីជាមមាញឹក និងការសម្តែងភាពយន្ត មិនសូវរកពេលសម្រាកបានក៏ពិតមែន តែតារាសម្តែង ប៊ុត សារ៉ាវុធ នៅតែមានការងារក្រៅ ភាពយន្ត ទាក់ទងមកជាហូរហែរ ក្នុងនោះមិនថា ការដើរបង្ហាញម៉ូត ឬថតស្ពត ចម្រៀងកាយវិការ តារារាងខ្ពស់ស្រលះរូបនេះ មិនបោះបង់ចោលដាច់ខាត ទោះការងារតូចធំក្តី។

បទចម្រៀងថ្មី ដែលកំពុងតែពេញនិយម នៅក្នុងសង្គមសម័យនេះ ត្រូវបានតារាចម្រៀងស្រី កញ្ញា ចំរើន សុភ័ក្រ លើកយកមកបកស្រាយ និងបានថតចេញជា MV ដែលមាន អ្នកទស្សនាច្រើន និងលើកយកជជែកលេងសើច ជាមួយនឹងអត្ថន័យបទចម្រៀង ដែលមានចំណងជើងថា « ប្តីខ្ញុំ ហៅគេ ប្តី»​។ ចំណែកអ្នកចូលរួមសម្តែង ពិតជាបង្ហាញ ពីអារម្មណ៍ថ្មី មួយបន្ថែមទៀត ដែលអ្នកចូលរួមពេញចិត្តនឹងការសម្តែង ក្នុងថតភាពពិតពី សង្គមបច្ចុប្បន្ន។

ងាកមកការងារសិល្បៈ សម្រាប់ឆ្នាំ២០២៣ នេះវិញ តារាបង្ហាញម៉ូត និងជា អ្នកសម្តែង លោក ប៊ុត សារ៉ាវុធ ទើបតែបញ្ចប់ រឿង« មហិច្ឆតា» ថ្មីៗ នេះ សម្រាប់ការងារបន្ទាប់ កំពុងចចារជាមួយនឹងក្រុមហ៊ុនថ្មី ជាមួយនឹងការងារថ្មីៗទៀត ដែលត្រៀមបង្ហាញ ទស្សនិកជន នាពេលខាងមុខ៕/V-PC