ដោយ:បូកគោ/កំពត÷សាសនាមានតួនាទីដ៏សំខាន់សម្រាប់ជនជាតិនីមួយៗ ហើយធម៌របស់ព្រះពុទ្ធជាឱសថដែលអាចបញ្ចៀសវិបត្តិសង្គមគ្រប់បែបយ៉ាង ពិសេសពាក់ព័ន្ធនឹងបទល្មើស អំពើហិង្សា ក៏ដូចជាជម្លោះផ្សេងៗ ម្យ៉ាងវិញទៀត កាលណាខ្វះការអប់រំផ្នែកសាសនានោះនឹងនាំឱ្យបុគ្គលប្រព្រឹត្តអំពើអាក្រក់ដោយមិនខ្វល់ពីបាបកម្មឡើយ។ នេះជាការបញ្ជាក់របស់អភិបាលខេត្តកំពតនាពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសមហាសន្និបាតលើកទី៣០ដែលបានធ្វើឡើងនៅទីអារាមវត្តព្រៃតុម្ពក្នុងឃុំព្រៃឃ្មុំ ស្រុកទឹកឈូកាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ម៉ៅ ធនិន បានមានប្រសាសន៍ថា សាសនាមានតួនាទីសំខាន់ណាស់សម្រាប់ប្រទេស និងជនជាតិនីមួយៗ។ ប្រទេសមួយរីកចម្រើន ហើយពលរដ្ឋអាចរស់នៅប្រកបដោយភាពសុខដុមបានដរាបណាសាសនាក្នុងប្រទេសនោះមានការរីកចម្រើន។

លោកអភិបាលខេត្តបានបន្តថា សម្រាប់កម្ពុជា ព្រះធម៌ជាឱសថព្យាបាលជំងឺសង្គមគ្រប់យ៉ាង ពិសេសពាក់ព័ន្ធនឹងបទល្មើស អំពើហិង្សា ការឈ្លោះប្រកែក ឬវិវាទផ្សេងៗជាដើម ហើយ កាលណាខ្វះការអប់រំផ្នែកសាសនានោះនឹងនាំឱ្យបុគ្គលប្រព្រឹត្តអំពើអាក្រក់ដោយមិនខ្វល់ពីបាបកម្មអ្វីឡើយ ដូច្នេះសូមព្រះសង្ឃគ្រប់អង្គជួយអប់រំផ្សព្វផ្សាយព្រះធម៌ដល់ពុទ្ធបរិស័ទឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕/R