អា​ឡិ​ក​ស៊ី​ស សាន​ឆេស ទាមទារ​ប្រាក់​ឈ្នួល​៥០​ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍​ពី​ក្លិប PSG

1006
ចែករម្លែក

ខ្សែប្រយុទ្ធ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) ទាមទារ​ប្រាក់​ឈ្នួល​៥០​ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍ ពី​ក្លិប Paris Saint Germain ។​
​ ​
​ព័ត៌មាន​នេះ​ធ្វើ​ឲ្យ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​សង្ឃឹម​ឡើងវិញ ហើយ​ថា ពួកគេ​នឹងមិន​បរាជ័យ​ដោយសារតែ​ក្លិប បារាំង​មួយ​នេះ​ជា​លើក​ទី​២​នៅ​រដូវក្តៅ​នេះ​ទេ​។​
​ ​
​បន្ទាប់ពី​បរាជ័យ​មិនបាន​ផ្ទេរ​ខ្សែការពារ ដា​នី អាល​វ៉េ​ស (Dani Alves) ដោយសារ​ក្លិប PSG កាលពី​ដើមខែ​នេះ បន្ទាប់ពី​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​បាន​ទទួលយក​កិច្ចសន្យា​២៤០.០០០​ផោន គឺ​ច្រើនជាង​ការផ្តល់ជូន​របស់​ស៊ី​ធី​រហូតដល់​ពីរដង​មក ម្ចាស់​ក្លិប​ស៊ី​ធី​ត្រៀម​ប្រាក់ ដើម្បី​អូសទាញ សាន​ឆេស ពី​ក្លិប​បារាំង​នេះ​។​
​ ​
​កាលពី​ខែ​មុន ក្លិប​អាល្លឺម៉ង់ Bayern Munich បាន​ដកខ្លួន​ចេញពី​ការ ប្រជែង​យ​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ នៅពេល សាន​ឆេស ទាមទារ​ប្រាក់​ឈ្នួល​៤២០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​។​
​ ​
​នៅពេលនេះ កីឡាករ​សញ្ជាតិ​ឈី​លី​រូបនេះ​បាន​ប្រាប់​ក្លិប PSG ថា ពួកគេ​ត្រូវតែ​ផ្តល់ប្រាក់​ឈ្នួល ឲ្យ​ខ្លួន​ដូចជា​ប្រាក់​ឈ្នួល​របស់ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) នៅ​ក្លឹប​បា​សេ​ឡូ​ណា​ដែរ ប្រសិនបើ​ចង់​ឲ្យ​ខ្លួន​ចាក​ចេញពី​អង់គ្លេស​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា អា​សេណ​ល​មិន​ចង់​លក់ សាន​ឆេស ទេ​ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​។ នៅ ពេលនេះ សាន​ឆេស​នៅសល់​កិច្ចសន្យា​រយៈពេល​១២​ខែ ទៀត​ជាមួយ​អា​សេ ណ​ល​៕ ប្រែ​សម្រួល​:​ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez)