ប្រែសម្រួល : កញ្ញាដាលីស (បាល់ទាត់) ៖ ក្រុមកាំភ្លើងធំ Arsenal បានវិលមកកំពូលតារាងវិញ ក្រោយ Man City ភ្លាត់ស្នៀតស្មើនៅទឹកដីរបស់ Nottingham កាលពីសប្តាហ៍មុន ហើយឥឡូវពួកគេនឹងប្រើឱកាសនេះរក្សាចំណាត់ថ្នាក់កំពូលមិនឱ្យរបូតតាមរយៈការផ្តួលម្ចាស់ផ្ទះ Leicester នៅថ្ងៃសៅរ៍នេះឱ្យខាងតែបាន។ ទន្ទឹមនេះដែរ Man City ដែលជាដៃគូប្រជែងពាន EPL រំពឹងផ្តួល Bournemouth ដល់ក្នុងទឹកដី ដើម្បីប្រដេញពិន្ទុជាមួយកាំភ្លើងធំ ស្របពេលនេះដែរ Liverpool ដែលទើបត្រូវ៥ព្រនុងរបស់ Real Madrid ក្នុង UCL ប្តេជ្ញាស្តារភាពឈ្នះឡើងវិញនៅពេលធ្វើដំណើរទៅផ្ទះរបស់ក្រុមខ្សោយ Crystal Palace។
– Leicester City vs Arsenal
* គ្រាប់បាល់លើសពី ២,៥ គឺជាការភ្នាល់ឈ្នះក្នុងការប្រកួតលីកចំនួន ៤ លើកចុងក្រោយរបស់ Leicester។
* ការប្រកួតក្រៅដីរបស់ Arsenal មានគ្រាប់បាល់ជាមធ្យម ២,៧៥ គ្រាប់ក្នុងមួយប្រកួត។
* ក្រុមកាំភ្លើងធំបានឈ្នះការប្រកួត៤លើកចុងក្រោយទល់នឹងក្រុមកញ្ជ្រោង។
Arsenal ត្រឡប់មកគ្រប់គ្រងជោគវាសនារបស់ខ្លួនវិញក្នុងការប្រជែងដណ្តើមពាន EPL បន្ទាប់ពីជ្រុះពីតំណែងកំពូលមួយរយៈខ្លី មុនការធ្វើដំណើរទៅកាន់ទឹកដី Leicester City នៅថ្ងៃសៅរ៍នេះ។
ក្រុមកាំភ្លើងធំបានបញ្ចប់ភាពមិនដែលឈ្នះ៤ប្រកួតជាប់ៗគ្នាជាមួយនឹងជ័យជម្នះ ៤-២ លើក្រុមម្ចាស់ផ្ទះ Aston Villa កាលពីប្រកួតមុន ដោយបានវាយបកឈ្នះវិញ បន្ទាប់ពីតាមពីក្រោយពីរដងដើម្បីទទួលបានបីពិន្ទុដ៏មានតម្លៃ។
ក្រុមកញ្ជ្រោងបានឃើញការឈ្នះបីប្រកួតជាប់ៗគ្នារបស់ពួកគេបានបញ្ចប់នៅទឹកដី Manchester United ប៉ុន្តែពួកគេលេងល្អជាងរហូតដល់ពេលរបូតគ្រាប់បាល់ដំបូងក៏ចាញ់តែម្តង ហើយពួកគេសង្ឃឹមថានឹងលេងឱ្យល្អទល់នឹងគូប្រជែងដណ្តើមពាននៅសប្តាហ៍នេះ។
ក្រុមទាំងពីរនេះមានគ្រាប់បាល់ច្រើនៗនៅប៉ុន្មានប្រកួតចុងក្រោយ ដូច្នេះទីផ្សារ ២,៥ គ្រាប់មើលទៅជាជម្រើសល្អបំផុតសម្រាប់គូនេះ។
គ្រាប់បាល់លើសពី ២,៥ គឺជាការភ្នាល់ឈ្នះក្នុងការប្រកួត Premier League ៤ ដងចុងក្រោយរបស់ Leicester ហើយពួកគេកំពុងជក់ស៊ុតបញ្ចូលទីនាពេលថ្មីៗនេះ ដោយស៊ុតបញ្ចូលទីបាន៦ គ្រាប់ក្នុងការប្រកួត២លើកចុងក្រោយរបស់ពួកគេនៅឯកីឡដ្ឋាន King Power ។
បីប្រកួតក្នុងចំណោមការប្រកួតលីកចំនួន៥លើកចុងក្រោយរបស់ Arsenal មានការស៊ុតបញ្ចូលទីយ៉ាងហោចណាស់៣គ្រាប់ ហើយមានការស៊ុតបញ្ចូលទីសរុបចំនួន ១០ គ្រាប់ក្នុងចំណោមការប្រកួត២លើកចុងក្រោយរបស់ពួកគេ។ ការប្រកួតក្រៅដីរបស់ក្រុមកាំភ្លើងធំជាមធ្យមមាន ២,៧៥ គ្រាប់ក្នុងមួយប្រកួត ដូច្នេះក្រុមទាំងពីរនេះទំនងអាចស៊ុតបញ្ចូលទីគ្នាយ៉ាងហោចណាស់ក៏ ៣ គ្រាប់ដែរនៅថ្ងៃសៅរ៍នេះ។
រាល់ពិន្ទុគឺសំខាន់សម្រាប់ Arsenal ខណៈពួកគេព្យាយាមការបញ្ចប់ភាពគ្មានពាន EPL របស់ពួកគេជិតពីរទសវត្សរ៍ ហើយពួកគេគួរតែអាចចាកចេញពី Leicester ជាមួយនឹង ៣ ពិន្ទុពេញក្នុងដៃ។
លទ្ធផលព្យាករណ៍ Arsenal ឈ្នះ ៣-១។
– AFC Bournemouth vs Manchester City
* Man City ឆ្លងកាត់៥ប្រកួតដោយគ្មាន Clean Sheet។
* ក្រុមភ្ញៀវរក្សា Clean Sheet បានត្រឹមតែ ៤ ដងក្នុងឆ្នាំ ២០២៣ នៅគ្រប់ការប្រកួតទាំងអស់។
* Bournemouth បានស៊ុតបញ្ចូលទីក្នុង៦ប្រកួតនៃការប្រកួត ៧ លើកចុងក្រោយរបស់ពួកគេនៅក្នុងផ្ទះ។
* Bournemouth បានរបូត៣គ្រាប់ក្នុងការជួបគ្នាទាំង៤លើកជាមួយក្រុមកំពូលតារាងទាំង៤ ដោយចាញ់ទាំងអស់។
បន្ទាប់ពីឡើងឈរលើកំពូលតារាង Premier League បានមួយចម្អិនកំពឹស City បានជួបការលំបាកតាមរយៈលទ្ធផលមិនល្អចំនួន២លើក។ ក្រុមមេឃខៀវបានធ្លាក់មកលេខ២វិញ បន្ទាប់ពីស្មើ ១-១ កាលពីចុងសប្តាហ៍មុនជាមួយ Nottingham Forest។ បន្ទាប់មកពួកគេបានស្មើ ១-១ នៅទឹកដីរបស់ RB Leipzig ក្នុងក្របខណ្ឌ Champions League ។
ដោយហេតុថា City ដាក់ការរំពឹងទុកខ្ពស់សម្រាប់ខ្លួនឯង ការស្មើ២ប្រកួតជាប់ៗគ្នាត្រូវបានគេមើលឃើញថាជាបញ្ហា។ ការពិតដែលថាពួកគេលេងល្អជាងនៅកីឡដ្ឋាន Red Bull Arena មិនត្រូវបានកត់សម្គាល់នោះទេ។ ផ្ទុយទៅវិញ ការផ្ដោតសំខាន់គឺទៅលើ Erling Haaland ដែលលេងពីរប្រកួតហើយគ្មានគ្រាប់បាល់ទេ។
ទោះបីជាយ៉ាងណាក៏ដោយ Man City នៅតែជាក្រុមរំពឹងខ្ពស់ជាងក្នុងជំនួប Champions League របស់ពួកគេ ហើយពួកគេនៅតែត្រូវបានគាំទ្រសម្រាប់ឱកាសលើកពានរង្វាន់ Premier League មួយផ្សេងទៀតបើទោះបីជាពួកគេភ្លាត់ស្នៀតកាលពីចុងសប្តាហ៍មុនក៏ដោយ។ “ការធ្លាក់ចុះ” នេះមិនប៉ះពាល់ដល់ហាងឆេងរបស់ពួកគេនៅចុងសប្តាហ៍នេះទេ។ ក្រុមមេឃខៀវធ្វើដំណើរទៅកាន់កីឡដ្ឋាន Vitality ក្នុងនាមជាក្រុមរំពឹងឈ្នះខ្ពស់លើ Bournemouth ។
ខណៈការផ្តោតសំខាន់លើ Haaland ហាក់មានខ្ពស់បន្តិចមែន វាហាក់មានបញ្ហាជាមួយនឹងតំបន់ការពាររបស់ Man City។ ពួកគេពុំអាចរក្សា Clean Sheet ក្នុងការប្រកួត ៥ លើកចុងក្រោយរបស់ពួកគេ។ Man City បានរក្សា Clean Sheet បានត្រឹមតែ ៤ ដងប៉ុណ្ណោះក្នុងឆ្នាំ ២០២៣ ហើយ ២ លើកក្នុងចំណោមនោះបានកើតឡើងទល់នឹង Chelsea ដែលលេងមិនប្រយុទ្ធសោះ។
Bournemouth មិនមែនជាក្រុមប្រយុទ្ធស្រួចនោះទេ ប៉ុន្តែពួកគេមានភាពឆ្លាតវៃក្នុងទីផ្សារដោះដូរកីឡាករកាលពីខែមករា ដោយបានពង្រឹងខ្សែប្រយុទ្ធជួរមុខរបស់ពួកគេ។ Bournemouth ក៏លេងរឹងក្នុងផ្ទះផងដែរ ដោយស៊ុតបញ្ចូលទី ៦ លើកក្នុងចំណោមការប្រកួត ៧ លើកចុងក្រោយរបស់ពួកគេ។ Bournemouth បានលេងទល់នឹង Newcastle ក្នុងការប្រកួតចុងក្រោយរបស់ពួកគេនៅកីឡដ្ឋាន Vitality ហើយពួកគេមើលទៅរស់រវើកណាស់ ដោយបង្កបញ្ហាដល់ក្រុមការពារល្អបំផុតនៅក្នុងលីក។
ដោយហេតុថា City មិនដែលទប់ Clean Sheet នៅប៉ុន្មានប្រកួតចុងក្រោយ និងកំពុងស្រេកឃ្លានពិន្ទុដើម្បីប្រដេញជាមួយ Arsenal យើងរំពឹងពួកគេធ្វើបានល្អនៅទឹកដី Bournemouth។
លទ្ធផលទស្សនទាយ Man City ឈ្នះ ៣-១។
– Crystal Palace vs Liverpool
* Crystal Palace មិនស្គាល់ឈ្នះសោះក្នុងការប្រកួត៨លើកចុងក្រោយរបស់ពួកគេក្នុងគ្រប់ការប្រកួតទាំងអស់។
* ៤ ប្រកួតនៃ ៥ ប្រកួតចុងក្រោយរបស់ Crystal Palace មានគ្រាប់បាល់ធ្លាយទាំងសងខាង។
* Palace មិនស្គាល់ឈ្នះសោះក្នុង១៣ប្រកួតចុងក្រោយជាមួយ Liverpool។
* Darwin Nunez បានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួត២លើកចុងក្រោយ។
Liverpool បានរងបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល ៥-២ ក្រោមស្នាដៃក្រុម Real Madrid កាលពីថ្ងៃអង្គារ បន្ទាប់ពីបាននាំមុខមុន ២-០ ក្នុងរយៈពេល ១៥ នាទីដំបូង ហើយពួកគេនឹងព្យាបាលរបួសរបស់ពួកគេនៅពេលពួកគេត្រឡប់ទៅ Premier League វិញដើម្បីប្រឈមមុខនឹងក្រុម Crystal Palace ។ ក្រុមហង្សក្រហមបានឈ្នះ២ប្រកួតជាប់គ្នាក្នុងស្រុក និងទទួលបានទំនុកចិត្តច្រើនពីទម្រង់លេងដ៏អន់របស់ Crystal Palace ដែលមិនស្គាល់ឈ្នះសោះក្នុងការប្រកួត ៨ លើកចុងក្រោយរបស់ពួកគេក្នុងការប្រកួតទាំងអស់។
ក្រុមរបស់លោក Jurgen Klopp ក៏បានឈ្នះ ១២ លើកក្នុងចំណោម ១៣ លើកចុងក្រោយរបស់ពួកគេជាមួយនឹងក្រុមឥន្ទ្រីផងដែរ ហើយតំបន់ប្រយុទ្ធមុតស្រួចរបស់ពួកគេគួរតែអាចទូទាត់សងសម្រាប់ភាពទន់ខ្សោយនៃតំបន់ការពាររបស់ពួកគេ។ ទម្រង់លេងរបស់ Crystal Palace កំពុងស្រុតចុះជាលំដាប់ ហើយឥឡូវនេះពួកគេមានតែ ៦ ពិន្ទុប៉ុណ្ណោះលើតំបន់កាត់ចោលក្នុងតារាង Premier League ។
ត្បិតពួកគេមិនបានឈ្នះក្នុងចំណោម ៨ ប្រកួតចុងក្រោយក៏ពិតមែន ក៏ប៉ុន្តែ Crystal Palace បានស៊ុតបញ្ចូលទីក្នុងការប្រកួត ៤ លើកនៃ ៥ ប្រកួតចុងក្រោយរបស់ពួកគេ ហើយការប្រកួតទាំងអស់នោះគឺមានគ្រាប់បាល់ទៅវិញទៅមក។ កូនក្រុមរបស់លោក Patrick Vieira នឹងចង់ឆ្លៀតឱកាសបង្កបញ្ហានៅតំបន់ការពាររបស់ Liverpool ដែលត្រូវបានហែកជាចម្រៀកដោយក្រុម Real Madrid កាលពីពាក់កណ្តាលសប្តាហ៍ និងត្រូវបាន Newcastle ដែលសល់គ្នា១០នាក់ ក្រឡុកឡើងវិលមុខកាលពីសប្តាហ៍មុន។
ក្រុមទាំងពីរបានស៊ុតចូលគ្នាក្នុងជំនួបលីក២លើកចុងក្រោយរវាងគូនេះ ដោយជំនួបរបស់ពួកគេកាលពីដើមរដូវកាលបានត្រឹមស្មើ ១-១ ដែលឃើញ Darwin Nunez ត្រូវបានបណ្តេញចេញ។ ជម្រើសស៊ុតចូលគ្នារវាងក្រុមទាំងពីរគឺគួរពិចារណា តែឱកាសឈ្នះគឺនៅខាង Liverpool ច្រើនជាង។
លទ្ធផលព្យាករណ៍ Liverpool ឈ្នះ ៣-១៕
Arsenal ដាច់ខាតត្រូវតែឈ្នះនៅទឹកដី Leicester ដើម្បីរក្សាតំណែងកំពូលនៅ EPL