Views: 58 Post navigation ការធ្លាក់ព្រិលខ្លាំងកើតមាននៅរដ្ឋកាលីហ្វ័រញ៉ាខាងត្បូងកាលពីថ្ងៃសុក្រនៅពេលព្យុះព្រិលលើកដំបូងក្នុងមួយជំនាន់មនុស្សបានវាយប្រហារតំបន់ឡូសអ៊ែនជើឡេស ជាមួយនឹងភ្លៀងខ្លាំងដែលគំរាមបង្កជំនន់នៅកន្លែងផ្សេងៗ។ផ្លូវធំៗត្រូវបិទ នៅពេលទឹកកកនិងព្រិលមិនអាចអោយយានយន្តធ្វើចរាចរណ៍បានរួមមានផ្លូវភ្ជាប់អាម៉េរិកទៅម៉ិចស៊ិចនិងកាណាដា។ ការប្រកួតបាល់ទាត់អង់គ្លេស EPLថ្ងៃសៅរ៍នេះមាន៦គូ ដោយក្រុមកាំភ្លើងធំ Arsenal បានវិលមកកំពូលតារាងវិញ ក្រោយ Man City ភ្លាត់ស្នៀតស្មើនៅទឹកដីរបស់ Nottingham កាលពីសប្តាហ៍មុន ហើយឥឡូវពួកគេនឹងប្រើឱកាសនេះរក្សាចំណាត់ថ្នាក់កំពូលមិនឱ្យរបូតតាមរយៈការផ្តួលម្ចាស់ផ្ទះ Leicester នៅថ្ងៃសៅរ៍នេះឱ្យខាងតែបាន។ ទន្ទឹមនេះដែរ Man City ដែលជាដៃគូប្រជែងពាន EPL រំពឹងផ្តួល Bournemouth ដល់ក្នុងទឹកដី ដើម្បីប្រដេញពិន្ទុជាមួយកាំភ្លើងធំ ស្របពេលនេះដែរ Liverpool ដែលទើបត្រូវ៥ព្រនុងរបស់ Real Madrid ក្នុង UCL ប្តេជ្ញាស្តារភាពឈ្នះឡើងវិញនៅពេលធ្វើដំណើរទៅផ្ទះរបស់ក្រុមខ្សោយ Crystal Palace។