​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ព្រិល​បាន​ធ្លាក់​យ៉ាង​គំហុក​នៅ​ភាគខាងត្បូង​រដ្ឋ​កាលីហ្វ័​រញ៉ា​កាលពី​ថ្ងៃ​សុក្រ​ទី​២៤​កុម្ភៈ​ខណៈ​ខ្យល់ព្យុះ​ធ្ងន់ធ្ងរ​ទី​មួយ​មិន​ធ្លាប់មាន​ក្នុង​មួយ​ជំនាន់​​បាន​វាយលុក​លើ​តំបន់ភ្នំ​ជុំវិញ​ទីក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស ជាមួយ​ភ្លៀង​ធ្លាក់​ខ្លាំង​កំពុង​គំរាម​បង្ក​ជំនន់​នៅ​កន្លែង​ផ្សេងទៀត​។​

​អ្នក​ធ្វើ​បទ​បង្ហាញ​អាកាសធាតុ​តាម​ទូរទស្សន៍ ដែល​ស៊ាំ​នឹង​ការព្យាករណ៍​ដូច​គ្នា​រាល់ថ្ងៃ​អំពី​ពន្លឺព្រះអាទិត្យ​ក្តៅហែង បានឃើញ​ខ្លួនឯង​លិច​ជ្រៅ​ហួស​ជង្គង់​នៅក្នុង​ព្រិល​ខណៈ​តំបន់​នេះ​បាន​ជួប​ជាមួយ​​ព្យុះ​រដូវរងា​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​ជាច្រើន​ទសវត្សរ៍​។​

​ផ្លូវ​សំខាន់ៗ​ត្រូវ​បាន​បិទ ខណៈ​ទឹកកក​និង​ព្រិល​បានធ្វើឱ្យ​យានយន្ត​មិន​អាច​ឆ្លងកាត់​បាន រួម​ទាំង​ផ្នែក​នៃ​ផ្លូវ Interstate 5 ដែល​ជា​ផ្លូវ​ហាយវេ​ខាងជើង​-​ខាងត្បូង​ដ៏​សំខាន់ ត​ភ្ជាប់​ម៉ិក​ស៊ិក រដ្ឋ​កាលីហ្វ័​រញ៉ា តំបន់​ប៉ាស៊ីហ្វិក​ពាយព្យ និង​កាណាដា​។​

​អាជ្ញាធរ​បាន​និយាយថា​មិន​មាន​ការប៉ាន់ស្មាន​ទេ​ថា​តើ​ពេលណា​ផ្លូវ​នឹង​បើក​ឡើង​វិញ​។​

​សេវា​អាកាសធាតុ​ជាតិ (NWS) បាន​និយាយថា “​ផលប៉ះពាល់​ដែល​ទាក់ទង​នឹង​ព្រិល​ដ៏​គ្រោះថ្នាក់​និង​ដែល​អាច​គំរាមកំហែង​ដល់​អាយុជីវិត ទំនងជា​មាន​សម្រាប់​បណ្តា​ផ្លូវ​តាម​តំបន់ភ្នំ វាល​ខ្សាច់ និង​ជើងភ្នំ​នៅ​ភាគ​ខាងត្បូង​រដ្ឋ​កាលីហ្វ័​រ​ញ៉ា​”៕

​ព្យុះ​ព្រិល​វាយប្រហារ​ខ្លាំង​តាម​បណ្តោយ​ផ្លូវ​នៅ​តាម​ជើងភ្នំ​នៅ​ភាគ​ខាងត្បូង​រដ្ឋ​កាលីហ្វ័​រ​ញ៉ា​

​បណ្តា​ហាង​ប្រើ​ម៉ាស៊ីនភ្លើង​ដើម្បី​ដំណើរការ​ដោយសារ​ដាច់​ភ្លើង​ចំ​ពេល​មាន​ព្យុះ​ភ្លើង​

មនុស្សអត់ផ្ទះសម្បែងរាប់ពាន់នាក់រស់នៅតាមដងផ្លូវនៅអាម៉េរិកកំពុងជួបការលំបាកខ្លាំងចំពេលមានព្យុះទឹកកកនិងភ្លៀង