ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ វ៉ាក់សាំង​មហារីក​ផលិត​ដោយ​ក្រុមហ៊ុន​Moderna ត្រូវបាន​ផ្តល់ឱ្យ​នូវ​ស្ថានភាព “​ការព្យាបាល​បែប​រកឃើញ​ថ្មី​” ដោយ​ប្រមុខ​សុខាភិបាល​អាម៉េរិក ដែល​នេះ​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការយល់ព្រម​យ៉ាង​ឆាប់រហ័ស​។​

​វ៉ាក់សាំង ដែល​ចាក់​អម​ជាមួយនឹង​ថ្នាំ​គ្រាប់​សម្រាប់​ទប់​ប្រព័ន្ធ​ភាពស៊ាំ​ផលិត​ដោយ​ក្រុមហ៊ុន​Merck ត្រូវបាន​ប្រើ​ដើម្បី​ព្យាបាល​អ្នកជំងឺ ដែល​បាន​ជា​សះ​ស្បើយ​ពី​ជំងឺមហារីក​ស្បែក​កម្រិត​ខ្ពស់ ដែល​មាន​ហានិភ័យ​ដុះ​ដុំ​សាច់​មកវិញ​។​

​ការសាកល្បង​ព្យាបាល​ដំណាក់កាល​ទី​ពីរ​បាន​បង្ហាញថា​ការ​រួមផ្សំ​គ្នា​នេះ​បាន​កាត់បន្ថយ​ឱកាស​នៃ​ការ​រើប​ជំងឺ​ឡើង​វិញ​ឬ​មរណភាព​ចំពោះ​អ្នកជំងឺ ក្រោយពេល​វះកាត់​បាន​៤៤​ភាគរយ​បើ​ធៀប​នឹង​ការ​លេបថ្នាំ​ប្រព័ន្ធ​ភាពស៊ាំ​តែឯង​។​

​លទ្ធផល​ជា​រំពឹង​នេះ​បាន​ជំរុញ​ឱ្យ​រដ្ឋបាល​ចំណីអាហារ​និង​ឱសថ (FDA) ចេញ​ផ្សាយ​នូវ​ប្លង់​មេ​មួយ​កាលពី​ព្រហស្បតិ៍ ដែល​អាច​កាត់បន្ថយ​ពេលវេលា​ត្រូវការ​សម្រាប់​ផ្តល់​ការអនុម័ត​ដល់​ទៅ ៨ ខែ​។​

​ជនជាតិ​អាម៉េរិក​ជាង​មួយ​លាន​នាក់​កំពុង​រស់នៅ​ជាមួយ​ជំងឺមហារីក​ស្បែក ដែល​ជា​ទម្រង់​មហារីក​ស្បែក​ធ្ងន់ធ្ងរ​បំផុត​មួយ ដែល​ក្នុងនោះ ៤ ភាគរយ​បាន​វិវត្តដ​ល់​ដំណាក់កាល​ធ្ងន់ធ្ងរ​បំផុត​៕

​វ៉ាក់សាំង​ថ្មី​របស់ Moderna កំពុង​ផ្តល់​ក្តីសង្ឃឹម​ដល់​អ្នក​ជំងឺមហារីក