ភ្នំពេញ៖ធនាគារ MBCambodia កំពុងពង្រឹងជំហររបស់ខ្លួនក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុមួយដែលឈានមុខគេនៅកម្ពុជាដោយបានចុអនុស្សរ ណៈនៃការយោគយល់ (MoU) ជាមួយក្រុមហ៊ុន Metfone ដែលជាក្រុមហ៊ុនទូរគមនាគមន៍មួយដែលឈានមុខគេនៅកម្ពុជា ដើម្បីពង្រឹងសេវាកម្មរបស់ខ្លួនបន្ថែមទៀតនៅព្រឹកថ្ងៃទី ២៥ ខែ កុម្ភៈ។
ក្រុមហ៊ុនវៀតណាមឈានមុខគេទាំងពីរដែលបានដំណើរការក្នុងប្រទេសកម្ពុជាអស់រយៈពេលជាងមួយទសវត្សរ៍នោះបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគ យល់មួយ ដែលគូសបង្ហាញពី បេសកកម្មមួយចំនួន ដើម្បីពង្រឹងប្រតិបត្តិការធុរកិច្ច និងសេវាកម្មដែលផ្តល់ជូននិងចែកចាយដល់អតិថិជនរបស់ ខ្លួន។ ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងក្រោមវត្ដមាន លោក ង្វៀន ហ៊ុយ តាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ក្នុងនាមជាសាក្សីផងដែរ។
គោលបំណងនៃអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីរឹតបន្តឹងទំនាក់ទំនងធុរកិច្ច រវាងក្រុមហ៊ុនទាំងពីរ ដោយផ្អែកលើគុណសម្បត្តិនិងភាពខ្លាំងរបស់ភាគីនីមួយៗ ក្នុងការបង្កើនភាពងាយស្រួល ខាងសេវាកម្មធនាគារ ដល់អតិថិជន តាមប្រព័ន្ធឌីជីថល។
ធនាគារ MBCambodiaក៏បន្តផ្តល់សេវាប្រាក់កម្ចី ប្រាក់បញ្ញើ និងសេវាធនាគារផ្សេងទៀតជាមួយនឹងអត្រាការប្រាក់និងថ្លៃសេវាប្រកួតប្រជែងតាមទីផ្សារ សម្រាប់បុគ្គលិក របស់ក្រុមហ៊ុន Metfone និងភ្នាក់ងារ eMoney នៅទូទាំងប្រទេស ដើម្បីងាយស្រួលទទួលបានប្រាក់កម្ចី និងសេវាធនាគារផ្សេងទៀត តាមប្រព័ន្ធឌីជីថល។
ឯកឧត្ដម ង្វៀន ហ៊ុយ តាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ «ភាពជាដៃគូរវាងធនាគារ MBCambodia និងក្រុមហ៊ុន Metfone គឺជាចំណុចរបត់ដ៏សំខាន់មួយដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសហគ្រាសវៀតណាមក្នុងការបន្តបង្កើនការវិនិយោគ និងការពង្រីកនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។»
ធនាគារ MB Bank (Cambodia) Plc. ត្រូវបានបើកដំណើរការនៅដើមខែមករា ឆ្នាំ ២០២៣ បន្ទាប់ពីប្រតិបត្តិការធុរកិច្ចធនាគារក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១១ ក្នុងនាមជាសាខារបស់ធនាគារ “MB” ដែលជាធនាគារ មួយក្នុងចំណោមធនាគារកំពូលទាំងបួននៅប្រទេសវៀតណាម។ ដោយក្តីមោទនៈ ចំពោះមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលបង្កើតឡើង បានមួយទសវត្សរ៍ហើយ នៅទីផ្សារកម្ពុជា ធនាគារ MBCambodiaកំពុងបោះជំហានយ៉ាងអង់អាច ដើម្បីប្រែក្លាយទៅជាធនាគារពាណិជ្ជដ៏ពេញលេញជាមួយនឹងបច្ចេកវិទ្យាឌីជីថលដ៏ទំនើបតាមរយៈការយកចិត្តទុកដាក់ដល់អតិថិជនសម្រាប់រាល់ការផ្លាស់ប្តូរ។
ក្រុមហ៊ុន Metfone បានដំណើរការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ១០ឆ្នាំមកហើយដែលបានលូតលាស់ក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយនៅក្នុងប្រទេស។ ក្រុមហ៊ុននេះ បានបង្កើតការងារដល់បុគ្គលិកជាង ១២000នាក់និងបានរួមចំណែកជាទឹកប្រាក់ជាង៥០០លានដុល្លារដល់ ថវិកាកម្ពុជា។ ក្រុមហ៊ុន Metfone ក៏បានពង្រឹងជំហររបស់ខ្លួននៅក្នុងទីផ្សារកម្ពុជា ដោយមានសាខាចំនួនពីរនិងភ្នាក់ងារចំនួន ១២០ នៅទូទាំងប្រទេសផងដែរ៕Ph