ប្រែសម្រួលៈបំណង(ស្ពុតនិច)៖ អ៊ីរ៉ង់បាននិយាយថា ខ្លួនបានផលិតកាំជ្រួចចម្ងាយឆ្ងាយលឿនជាងសម្លេងមួយដែលអាចហោះដល់មូលដ្ឋានទ័ពអាម៉េរិកណាមួយក៏បាននៅក្នុងតំបន់នេះ។
មេបញ្ជាការកងទ័ពអាកាសនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់លោក អាមៀ-អាលី ហាហ្សីហ្សាដេ(Amir-Ali Hajizadeh)បានអះអាងថា អ៊ីរ៉ង់បានអភិវឌ្ឍកាំជ្រួចមួយដែលអាចវាយប្រហារគោលដៅនៅចម្ងាយ១.៦៥០គីឡូម៉ែត្រ។«តាមរយៈប្រើកាំជ្រួចនេះ អ៊ីរ៉ង់ឥឡូវអាចវាយប្រហារនាវាដឹកយន្តហោះអាម៉េរិកនៅចម្ងាយ២.០០០គីឡូម៉ែត្រ»បាន។
ពួកមន្ត្រីអ៊ីរ៉ង់ថែមទាំងអះអាងថា កាំជ្រួចនេះអាចត្រូវអភិវឌ្ឍទៅជាកាំជ្រួចចម្ងាយឆ្ងាយ តែអ៊ីរ៉ង់«ទប់វាដោយសារគោរពកិច្ចព្រមព្រៀងជាមួយអឺរ៉ុប»។
វាជាលើកដំបូងដែលអ៊ីរ៉ង់បាននិយាយថាខ្លួនអភិវឌ្ឍកាំជ្រួចលឿនជាងសម្លេងមួយ។កាលពីខែវិច្ឆិកាឆ្នាំ២០២២ អ៊ីរ៉ង់បានបញ្ចេញអោយដឹងថាខ្លួនបង្កើតកាំជ្រួចផ្លោងលឿនជាងសម្លេងលើកដំបូងរបស់ខ្លួន ទោះជាយ៉ាងណាក្រសួងការបរទេសអាម៉េរិកបានសម្តែងការមន្ទិលចំពោះការអះអាងនេះ។
លោក ហាហ្សីហ្សាដេ បាននិយាយថា «កម្មវិធីកាំជ្រួចរបស់អ៊ីរ៉ង់មានភាពចាំបាច់សំរាប់រារាំងការវាយប្រហាររប់សត្រូវ ។បើយើងមិនខ្លាំង សត្រូវនឹងនាំសង្គ្រាមចូលក្នុងអ៊ីរ៉ង់។យើងត្រូវតែប្រុងប្រយ័ត្នខ្លាំងដើម្បីអាចដោះស្រាយតំរូវការសន្តិសុខរបស់ប្រជាជាតិជាទីស្រឡាញ់របស់យើង»។
បើតាមលោកហាហ្សីហ្សាដេ សហរដ្ឋអាម៉េរិកទទួលផលពីមជ្ឈិមបូព៌ាមួយអស្ថិរភាព និងបាននិយាយថាអាម៉េរិកជាឬសគល់នៃជម្លោះនៅជុំវិញពិភពលោក ជាពិសេសស្ថានការណ៍នៅអ៊ុយក្រែននិងតៃវ៉ាន់។«ដោយសារតែកម្មវិធីកាំជ្រួច អ៊ីរ៉ង់ឥឡូវអាចវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកទាំងអស់នៅក្នុងតំបន់»៕
រូបភាពបញញចេញដោយក្រសួងការពារជាតិអ៊ីរ៉ង់ បង្ហាញកាំជ្រួចការពារដែលអាកាសSayyad-3នៅទីតាំងមិនបញ្ចេញអោយដឹងមួយកាលពីឆ្នាំ២០២២
អ៊ីរ៉ង់អះអាងថា កាំជ្រួចថ្មីរបស់ខ្លួនហោះលឿនជាងសម្លេងដែលអាចគេចផុតពីប្រព័ន្ធការពារដែនអាកាសរបស់សត្រូវនិងហោះបានចម្ងាយជាង១.៦០០គីឡូម៉ែត្រដែលមូលដ្ឋានទ័ពអាម៉េរិកនៅក្នុងតំបន់នេះទាំងអស់ស្ថិតក្នុងរង្វង់វាយប្រហាររបស់វា
Iran's new cruise missile that flies 50 meters from the ground and has a range of 1650 km. Western politicians and military officers should watch carefully and learn to live with a new reality. pic.twitter.com/ayM7PeAQAs
— Seyed Mohammad Marandi (@s_m_marandi) February 24, 2023