ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ក្រុមបាល់ទាត់នារីអាយុក្រោម១៧ឆ្នាំរបស់ក្លិបបឹងកេតដែលជាតំណាងឲ្យកម្ពុជាដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Jenesys 2022 Japan-ASEAN U-17 Women’s Football Tournamentនៅប្រទេសជប៉ុននោះបានបង្កើនការហ្វឹកហាត់ជាខ្លាំង។

ជាមួយនឹងការហ្វឹកហាត់នេះក្រុមបានចូលរួមប្រកួតជាមិត្តភាពជាមួយក្លិបក្នុងស្រុក
ដើម្បីវាស់ស្ទង់សមត្ថភាព។ថ្មីៗនេះក្រុម U-17បានប្រកួតជាមិត្តភាពជាមួយក្រុមU-18របស់ក្លិប
ផ្កាយសមុទ្របង្ហាញថាក្រុមទាំងមូលមានទម្រង់លេងល្អ មានស្មារតីក្រុមល្អនិងមានស្មារតីប្រ
កួត(Fighting Spirit)។
ដោយសារក្រុមទាំងមូលមកពីក្លិបតែមួយនោះគេលេងស៊ីសង្វាក់គ្នាល្អ។សូមបញ្ជាក់ថាព្រឹត្តិការណ៏ Jenesys 2022 Japan-ASEAN U-17 Women’s Football Tournament ធ្វើនៅកោះ Okinawaនៃប្រទេសជប៉ុនពីថ្ងៃទី១៦ដល់ថ្ងៃទី២៤ខែមីនាឆ្នាំ២០២៣ខាងមុខនេះ។ក្រុមបាល់
ទាត់នារីអាយុក្រោម១៧ឆ្នាំនេះមានសមាជិកសរុប១៧រូបដែរ៕srn / N