គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​សមរង្ស៊ី ប្រជុំ​ផ្លាស់ប្តូរ​ស្លាក​សញ្ញា​គណបក្ស​ ​ ​

1909
ចែករម្លែក
  • 75
    Shares

(​ភ្នំពេញ​) ៖ នៅ​ថ្ងៃ​អង្គារ​នេះ គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​សម រង្ស៊ី ត្រូវ​បើកប្រជុំ​ពិភាក្សា​ផ្លាស់ប្តូរ​ស្លាក​សញ្ញា​គណបក្ស​ដើម្បី​​ស្របតាម​ច្បាប់ ស្តីពី​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ ដែល​នឹង​ចូល​ជា​ធរមាន​នៅពេល​ឆាប់ៗ​នេះ​។​

សង្រ្គោះជាតិអាចដករូបសមរង្សីនិងកឹមសុខាចេញ

​​បើតាម​ប្រភពព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​២៥ កក្កដា​នេះ បើក​កិច្ចប្រជុំ​ផ្ទៃក្នុង​របស់ខ្លួន ដើម្បី​ផ្លាស់ប្តូរ​រូប​សញ្ញា​ឲ្យ​ស្រប​​តាមច្បាប់ គណបក្សនយោបាយ​។​
​ ​
​ដោយឡែក​លោក ទាវ វ​ណ្ណុល ប្រធានស្តីទី​គណបក្ស​ស​មរ​ង្ស៊ី ក៏បាន​ឲ្យ​ដឹង នៅ​ថ្ងៃទី​២៤ កក្កដា​ម្សិលមិញ​ថា គណបក្ស​សម រង្ស៊ី​នឹង​បើក​​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់ខ្លួន​ដើម្បី​ពិភាក្សា និង​សម្រេច​ផ្លាស់ប្តូរ ស្លាក​សញ្ញា​គណបក្ស ឲ្យ​ស្របតាម​ច្បាប់​ស្តីពី​គណបក្ស​​នយោបាយ​។​
​ ​
​លោក​វ​ណ្ណុល ក៏បាន​បញ្ជាក់ដែរថា “…​យើង​ជួបគ្នា​ពិភាក្សា ពី​ការដូរ​ឈ្មោះ គណបក្ស​សមរង្ស៊ី ដោយសារ​ច្បាប់​គណបក្សនយោបាយ​ដែល​ទើប តែ​អនុម័ត​ពី​រដ្ឋសភា​ព្រឹទ្ធសភា ហើយ​ទៅដល់ ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​នោះ បានកំណត់​ហើយ​…​អញ្ចឹង​យើង​គ្រោងទុក​ដាក់ថា បើសិន​ព្រះមហាក្សត្រ ឡាយព្រះហស្ថលេខា​នោះ ច្បាប់​នឹង​ចូល​ជា​ធរមាន​” ។​
​ ​
​លោក​បាន​បន្ថែមថា “…​យើង​មិនទាន់​ដឹងថា មានឈ្មោះ​អ្វី​នោះទេ ប៉ុន្តែ​ទាល់តែ​យើង​ប្រជុំ​ពិភាក្សាគ្នា​សិន​ទើប​យើង​ដឹងថា ឈ្មោះ​អ្វី​! ហើយ​ជាការ​ស្នើ​របស់ខ្ញុំ ខ្ញុំ​ដាក់ឈ្មោះ គណបក្ស​ពន្លឺ​ប្រជាធិបតេយ្យ​…​ហេតុផល​ដែល​ខ្ញុំ​ស្នើ គណបក្ស​ពន្លឺ​ប្រជាធិបតេយ្យ​ព្រោះថា​រូប​​សញ្ញា​គណបក្ស​សម រង្ស៊ី​ចាស់ មាន​រូប​សញ្ញា​ភ្លើងទៀន ដែល​លោក សម រង្ស៊ី បង្កើតឡើង​តាំងពី​កកើត គណបក្ស​ជាតិខ្មែរ​មកម្ល៉េះ​…”​។​
​ ​
​យ៉ាងណាក្តី​បើតាម​ការអះអាង​របស់​ប្រធានស្តីទី​គណបក្ស​សមរង្ស៊ី ទោះបីជា​ដូរ​ស្លាក​សញ្ញា គណបក្ស​សមរង្ស៊ី​ថ្មី​ក៏​រូប​សញ្ញា​ភ្លើងទៀន​ដុត​​ភ្លឺ​នៅតែ​រក្សា​ដដែល​៕ដោយ៖វិបុល