ដោយ: ប.ជ័យ / បន្ទាយមានជ័យ៖ ដោយមានការយកចិត្តទុកដាក់ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលវេនប្រចាំបញ្ជារបស់ផែនការងារ នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៣ នៅដឹកនាំកម្លាំងប្រចាំបញ្ជាអនុវត្តជំនាញ ។

លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារ នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងប្រចាំបញ្ជា និងដើរល្បាតពេលយប់ ដើម្បីបង្ការ ទប់ស្កាត់ រាល់បទល្មើសគ្រប់ប្រភេទ និងរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ទូទាំងខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះដែរ ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានបងប្អូន រស់នៅមានអសន្តិសុខ និងបទល្មើសផ្សេងៗ ត្រូវរាយការណ៍មកកម្លាំងប្រចាំបញ្ជា គឺតាមរយ: លេខទូរស័ព្ទ មានដូចខាងក្រោម ដើម្បីកម្លាំងចុះធ្វើការបង្ក្រាបបានទាន់ពេល៕ V / N