ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអ ភិវឌ្ឍន៍ជនបទ និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារយុវជនគណបក្ស ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារយុវជនគណបក្ស ខេត្តកំពង់ឆ្នាំង នាំគ្នាជិះកង់ ដើម្បីសុខភាព សាមគ្គីភាពក្រោមម្លប់សន្តិភាព ។
លោក ស៊ុន សុវណ្ណារិទ្ធិ ក៏ជាប្រធានគណបក្សប្រជាជន ខេត្តកំពង់ឆ្នាំង ក្នុងពេលដឹកនាំ ការជិះកង់ ខាងលើនេះ បានថ្លែងឲ្យដឹងថាៈ យុវជនគណបក្ស គឺជាកម្លាំងស្រួច និងជា
កម្លាំងឈានមុខរបស់គណបក្ស ដែលតម្រូវឲ្យយុវជនយើង មានកាយសម្បទាមាំមួន និងសុខភាពល្អ ដើម្បីអនុវត្តគោល នយោបាយរបស់គណបក្ស ឲ្យមានប្រសិទ្ធភាព និងទទួលបាន ជ័យជំនះ។ ដូច្នេះហើយទើបថ្ងៃនេះ យុវជនគណបក្សក្រសួង អភិវឌ្ឍន៍ ជនបទ និងយុវជនគណបក្សខេត្តកំពង់ឆ្នាំង និងមន្ត្រីរាជការ ប្រជាពលរដ្ឋក្នុងខេត្ត បានសហការគ្នា ជិះកង់ចេញពីស្រុកសាមគ្គីមានជ័យ មកកាន់រមណីយដ្ឋាន ឈ្វាំង មានជ័យ ស្ថិតនៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ដែលមានចម្ងាយ ៣៨ គីឡូម៉ែត្រ ការជិះកង់នេះ គឺដើម្បីសុខភាព សាមគ្គីភាព ក្រោមម្លប់សន្តិភាព។
គួរបញ្ជាក់ផងដែរថា ក្នុងពេលបញ្ចប់ការជិះកង់ ខាងលើនេះ ក្រុមអ្នកជិះកង់ទាំងអស់ បានមកជួបជុំគ្នា នៅក្នុងបរិវេណដី ចំការ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដោយបានហូបបាយសាមគ្គី ជួបជុំគ្នារាំលេងកំសាន្ត យ៉ាងសប្បាយរីករាយ ដោយមានការជួយឧបត្ថម្ភ ពីលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ៕ V / N