ដោយៈបូព៌ព្រឹក្ស,តារារិទ្ធ/ភ្នំពេញ៖នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុ និស្សិតបច្ចេកទេស និង និស្សិត ជាង ៥ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីវិទ្យាស្ថានជាតិ បណ្តុះ បណ្តាលបច្ចេក ទេស។ ពិធីនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វា។នេះបើយោងតាមប្រភពបណ្ដាញសង្គមតេលេក្រាមផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន។
ប្រភពដដែលបញ្ជាក់ថា គរុនិស្សិតបច្ចេកទេសរួមមានកម្រិតមូលដ្ឋាន កម្រិតឧត្តម និងនិស្សិតបច្ចេកវិទ្យាសរុបចំនួន ៥.៤៥០នាក់ (ស្រី ៤២៧នាក់)។ ក្នុងនោះគរុនិស្សិត និងនិស្សិត មានពិការភាពចំនួន ៩នាក់ជាបុរស និងនិស្សិតអាហារូបករណ៍សម្តេចតេជោនាយករដ្ឋមន្ត្រីចំនួន ២៩នាក់ ក្នុងចំណោម ១៧០នាក់។
គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live) នៅម៉ោង៧:០០នាទីព្រឹក៕សរន