ដោយៈមុនីរ័ត្ន/ភ្នំពេញ៖”នយោបាយគឺពិបាកនយោបាយត្រូវការគិតគូរពិចារណាយល់ឲ្យបានម៉ត់ចត់គ្រប់ជ្រុងជ្រោយព្រោះថានយោបាយតម្រូវឲ្យមានការសម្រេចចិត្ត ហើយការសម្រេចចិត្តនេះអាចជះឥទ្ធិពលវិជ្ជមានផងនិងអវិជ្ជមាន ផង។ ទោះបីជាយ៉ាងនេះក្ដី ក៏ខ្ញុំជឿជាក់យ៉ាងមុតមាំថា កម្ពុជាកំពុងដើរលើនយោបាយ ត្រឹមត្រូវជានិច្ចក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា”។ នេះបើយោងតាមហ្វេសប៊ុករបស់លោក ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្ដាល និងជាអគ្គលេខាធិការ គណៈចលនាមហាជននៅថ្ងៃទី ២៦ ខែកុម្ភៈឆ្នាំ២០២៣។
លោក ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យដែលជា សកម្មជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅសាលប្រជុំធំវិមាន ៧មករាកាលពីរសៀលថ្ងៃទី ២៥ ខែកុម្ភៈ ចំនួនប្រមាណ ១ ៥៤០ ។
ក្នុងឱកាសនេះលោក ហ៊ុន ម៉ានី បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា មិនដែលអះអាងថាល្អឥតខ្ចោះនោះទេ ហើយក៏មិនអះអាងថាគ្មានចំណុចខ្វះខាតនោះដែរ។ ចំណុចពិសេសរបស់គណបក្សប្រជាជនកម្ពុជាគឺការគិតគូរ ពិចារណាជូនប្រជាជននិងប្រទេសជាតិជាចង្កោមរួម(មើលព្រៃទាំងមូលកុំមើលតែមួយដើម)ធ្វើយ៉ាងណាឱ្យកម្ពុជាដើរឆ្ពោះទៅមុខប្រកបដោយស្ថិរភាព វិបុលភាព និងភាពសុខដុម។
លោកបន្តថា កម្ពុជាធ្លាប់ត្រូវបានសាកល្បងក្នុងបរិបទជាច្រើន តែកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែមានវិធីសាស្ត្រគត់មត់ ហ្មត់ចត់ត្រឹមត្រូវជាពិសេសការបណ្ដុះបណ្ដាលកម្មាភិបាលជំនាន់ក្រោយរបស់គណបក្ស ប្រជាជនកម្ពុជាដើម្បីដោះស្រាយវិបត្តិទាំងអស់នោះប្រកបដោយប្រសិទ្ធភាពជាទីបំផុត៕សរន