ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ អ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង បានផ្ដួលគូប្រកួតរបស់
ខ្លួន ដែលជាជនជាតិរុស្ស៊ី Firdavszhon Naiimov លើសង្វៀន Thai Fight នៅប្រទេសថៃ ដោយចំណាយពេលត្រឹមទឹកទី១ ប៉ុណ្ណោះ កាលពីថ្ងៃទី២៦ កុម្ភៈ ម្សិលមិញនេះ។
នេះជាលើកទី២ហើយ ដែលអ្នកប្រដាល់ វ័យចំណាស់របស់កម្ពុជា រូបនេះ បង្ហាញខ្លួនលើ សង្វៀន Thai Fight ដែលកាលពីលើកដំបូង គេយកឈ្នះអ្នកប្រដាល់អង់គ្លេស Thomas Carpenter ដោយប្រើពេលត្រឹម ២ នាទី ក្នុងទឹកទី១ តែប៉ុណ្ណោះ។
ការបង្ហាញខ្លួនលើកទី២ របស់សំណាង លើសង្វៀនThai Fight លើកនេះ ព្រំ សំណាង មិនបានធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ដោយរូបគេ បានព្យាយាមវាយរហូត ដណ្ដើមបានជ័យជម្នះ លើអ្នកប្រដាល់ វ័យ ២១ ឆ្នាំ Firdavszhon Naiimov ជូនអ្នកគាំទ្រពិសេស ដើម្បីសម្រេច គោលដៅលើកមុខមាត់គុនខ្មែរ លើឆាកអន្ដរជាតិ។
សំណាង ជាអ្នកប្រដាល់ជើងខ្លាំងគុនខ្មែរ មកពីក្លិបថ្នល់ទទឹងគុនខ្មែរ គេមានវ័យ ៣៨ ឆ្នាំហើយ៕/V-PC