ដោយៈតារារិទ្ធ/ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៧ខែកុម្ភឆ្នាំ២០២៣ នេះសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សង្រ្គាមបានបំផ្លាញនូវការលូតលាស់ខាងបច្ចេកទេសរបស់កម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះនៅក្នុងពិធីចែកសញ្ញាបត្រដល់គរុនិស្សិតនិងនិស្សិតវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសជាង៥ពាន់នៅសាលសន្និ សីទជ្រោយចង្វារ។

សម្តេចតេជោមានប្រសាសន៍ថាការគិតគូរអំពីបច្ចេកទេសគឺមិនមែនទើបចាប់ផ្ដើមនៅពេលក្រោយនេះទេ។គឺបានគិតគូតាំងពីសម័យសង្គមរាស្រ្ត និយមព្រះអង្គបានខិតខំបង្កើតនូវបច្ចេ កវិទ្យា ហើយសាលាប្ចេកទេសនេះបានបង្កើតតាំងពីឆ្នាំ ១៩៥៧ ដែលហៅថាសាលាបច្ចេកទេសព្រះកុសមៈ។

សម្តេចបន្តថាសង្រ្គាមបានបំផ្លាញនូវការលូតលាស់ខាងបច្ចេកទេសរបស់កម្ពុជាហើយរហូតដល់របបប៉ុលពតគឺអស់តែម្តង ។

សម្តេចបានលើកជាសំណួរថាអញ្ចឹងបើសិនជាប្រទេសរបស់យើងមិនកើត សង្គ្រាមឆ្នាំ ១៩៧០ សួរថាប្រទេសរបស់យើងបានដើរដល់ចំណុចណាហើយ ។ នៅក្នុងពេលនោះកម្ពុជាមានប្រាក់ចំណូលរហូតដល់ ២០០ ដុល្លារក្នុងម្នាក់ក្នុងពេលដែលកូរ៉េខាងត្បូងមានត្រឹម៧៨ដុល្លារប៉ុណ្ណោះ ។ កម្ពុជាដើរលឿនជាងកូរ៉េខាងត្បូងទៅទៀត។តែឥឡូវកូរ៉េបានដើរទៅមុនយើងហួសយ៉ាងឆ្ងាយ ។ នេះដោយសារតែកំហុសនៃការដឹកនាំ៕