ដោយៈតារារិទ្ធ/ភ្នំពេញៈសម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងឲ្យដឹងថារាជរដ្ឋាភិបាលបានសម្រេចសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គដោយប្រើថវិការបស់រាជរដ្ឋាភិបាលចំនួន២៣០លានដុល្លារភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញបាវិត ។

សម្តេចតេជោបានថ្លែងឲ្យដឹងនៅក្នុងពិធីចែ កសញ្ញាបត្រដល់និស្សិតគរុនិស្សិតនិងនិស្សិតវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេ កទេសជាង៥ពាន់នៅសាលសន្និសីទជ្រោ យចង្វារនាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ២០២៣។

សម្តេចតេជោបន្តថាមិនជាយូរប៉ុន្មានយើងនឹងបើកការដ្ឋានសាងសង់ផ្លូវល្បឿ នលឿនភ្ជាប់រវាងទីក្រុងភ្នំពេញជាមួយ នឹងបាវិត។ហើយវៀតណាមនឹងធ្វើផ្លូវល្បឿនលឿនពីទីក្រុងហូជីមិញមកភ្ជាប់និងទល់ដែនជាមួយកម្ពុជា។

សម្តេចក៏បានរំលឹកថា”ប៉ុន្តែក៏សូមជម្រាប ជូនពីមុនគឺខាងក្រុមហ៊ុនចង់ធ្វើស្ពានឆ្លងកាត់ទន្លេមេគង្គដោយយកប្រាក់ពីប្រជា ជន។ ខ្ញុំថាខ្ញុំមិនព្រមទេរឿងយកប្រាក់ពីប្រជាជនក្នុងការឆ្លងស្ពានគឺខ្ញុំទទួលយកមិនបានទេ។ អញ្ចឹងសុំអ្នក ឯងគិតគូឡើងវិញប៉ុន្តែក្រោយទោះមាន ការគិតគូរយ៉ាងណាក៏មិនអាចទៅរួចដែរ ។”

ដើម្បីឲ្យការធ្វើដំណើរលើផ្លូវល្បឿនលឿ នភ្នំពេញបាវិតមានតម្លៃថោកកុំឲ្យថ្លៃពេក។ដំបូងយើងចង់ឲ្យគិតពីការតម្លៃនៃការធ្វើដំណើរក្នុងមួយគីឡូម៉ែតែត្រូវយកប៉ុន្មានដើម្បីឲ្យទៅយកតម្លៃឆ្លងស្ពាន។ ព្រោះប្រជាជនយើងត្រូវការឆ្លងស្ពានច្រើន។ប៉ុន្តែឥឡូវនេះយើងបានសម្រេចធ្វើស្ពាននេះតែម្ដងដោយប្រើប្រាស់ថវិកាប្រមាណ ២៣០ លានដុល្លារធ្វើជាស្ពានសម្រាប់ផ្លូវល្បឿន លឿន២ទៅ២មកដើម្បីតភ្ជាប់ឆ្លងពីត្រីខាងកើតទៅត្រូវខាងលិចរួចហើយឆ្លងកាត់ខេត្តកណ្ដាល,ខេត្តព្រៃវែងនិងខេត្តស្វាយរៀងមួយផ្នែក ។ យើងឱ្យក្រុមហ៊ុនធ្វើចុះហើយយើងអ្នកចេញលុយព្រោះគេមានបច្ចេកទេ សហើយយើងកំពុងចរចាជាបន្ត ។

សម្តេចបន្តថានៅប្រទេសខ្លះគេប្រើវិធីយក លុយពីអាផ្លូវធំយកមកចិញ្ចឹមអាផ្លូវតូចគេ យកតម្លៃអ្នកដែលបង់ថ្លៃធ្វើដំណើរផ្លូវធំយ កមកកសាងផ្លូវតូចៗទៅវិញ។នេះគឺជារបៀ បដោះស្រាយបញ្ហា។

សម្តេចតេជោបន្តថាជួនកាលការដាក់ចេញនូវគោលនយោបាយណាមួយដែលមិនគិត គូរទៅបរិដ្ឋានគ្រប់ដណ្តប់គិតពីភាពតភ្ជាប់របស់វាគ្រប់ជ្រុងជ្រោយគ្រាន់ តែជាការឃោសនាឆបោកតែប៉ុណ្ណោះ៕