ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សម្រាប់សប្ដាហ៍ទី៣នេះ ព្រឹត្តិការណ៍ Cambodian League Cup មានចំនួន ៦ ប្រកួត ដោយពូល A មាន ៣ ប្រកួត និងពូល B មាន ៣ ប្រកួត។
ពូល A ដែលប្រកួតនៅថ្ងៃទី២៥ កុម្ភៈ នោះ ក្រុមគីរីវង់សុខសែនជ័យ ប្រកួតឈ្នះក្រុម បឹងកេត ២ទល់០ ។ ក្រុមអគ្គិសនីកម្ពុជា ឈ្នះក្រុមខេត្តកោះកុង ៣ទល់២ និងក្រុមកីឡា កងយោធពលខេមរភូមិន្ទ ឈ្នះខេត្តព្រៃវែង ២ទល់១។ ពូល A នេះ សមាគមកីឡា បាល់ទាត់កងយោធពលខេមរភូមិន្ទ នៅតែឈរកំពូលតារាងលេខ១ ដដែល បន្ទាប់ពីបាន យកឈ្នះព្រៃវែង ក្នុងលទ្ធផល ២ទល់១ និងមាន ៩ ពិន្ទុ ស្មើក្រុមគិរីវង់សុខសែនជ័យដែរ ។
សម្រាប់ពូល B ដែលប្រកួតនៅថ្ងៃអាទិត្យទី ២៦ កុម្ភៈវិញនោះ ក្រុមព្រះខ័នរាជ ស្វាយរៀង លត់ក្រុមអង្គរថាយហ្គឺរ ៥ទល់០។ ក្រុមនគរបាលជាតិ ចាញ់ក្រុម ISI ដង្កោ សែនជ័យ ១ទល់៣ និង ណាហ្គា ក៏លុតក្រុមសូលទីឡូអង្គរ យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៦ទល់០ ៕/V/r