ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ប្រសិនបើកម្ពុជាមានលទ្ធភាពកម្ពុជាអាចក្លាយ ជាប្រទេសដែលចែកចាយគ្រាប់ស្វាយចន្ទីខ្លាំងមួយនៅក្នុងចំណោមអ្នកខ្លាំង ។ សម្តេចគូសបញ្ជាក់ថាក្នុងមួយឆ្នាំកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីប្រមាណជាង១លានតោនដែលមិនទាន់កែច្នៃ ។ សម្តេចបញ្ជាក់ថាសព្វថ្ងៃយើងកែច្នៃខ្លួនឯងបានតិចតួចណាស់ ។
សម្តេចនាយករដ្ឋមន្រ្តីលើកឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិតបច្ចេកទេសនិងនិស្សិតបច្ចេកវិទ្យា នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាបច្ចេកទេស (NTTI)នាព្រឹក ថ្ងៃទី ២៧ ខែកុម្ភៈ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖នៅក្នុងគោលនយោបាយឧស្សហកម្មរបស់កម្ពុជាខ្ញុំតែងតែប្រាប់មិត្តភក្តិបរទេស និង អ្នកវិនិយោគបរ ទេសឲ្យផ្តោតការយកចិត្តទុកដាក់សម្រាប់មកវិនិយោគនៅកម្ពុជា គោលដៅពីសំខាន់រដែលយើងចង់ទាក់ទាញវិនិយោគក្នុងវិស័យឧស្សាហកម្មកែច្នៃដែល ប្រើវត្ថុធាតុដើមកម្ពុជាមានស្រាប់ ។ទៅមុខកម្ពុជាប្រសិនបើកម្ពុជាមានលទ្ធភាពកម្ពុជាអាចក្លាយជាប្រទេសដែលចែកចាយនូវគ្រាប់ស្វាយចន្ទី ដែលសឹងក្លាយជាអ្នកខ្លាំងមួយនៅក្នុងចំណោមអ្នកខ្លាំង។ព្រោះក្នុងមួយឆ្នាំកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីប្រមាណជាង១លានតោនដែលមិនទាន់កែច្នៃ។សម្តេ ចបញ្ជាក់ថាសព្វថ្ងៃយើងកែច្នៃខ្លួនឯងបានតិចតួចណាស់ដែលយកមក តាំងលក់ ។
សម្តេចបន្តថាប្រសិនជាយើងមានជោគជ័យក្នុងគោលនយោបាយស្វាយចន្ទី ដែលបានដាក់ចេញសម្រាប់ការអភិវឌ្ឍន៍ដំណាំស្វាយចន្ទី គឺសំដៅទាក់ទាញការកែច្នៃនៅក្នុងស្រុក វៀតណាមនិងឥណ្ឌាជាប្រទេសដែលចែកចាយគ្រាប់ស្វាយចន្ទីទៅកាន់ពិភពលោក ប៉ុន្តែវៀតណាមបានទៅដឹកគ្រាប់ស្វាយចន្ទីមួយចំនួនពីអាហ្វ្រិចមកកែច្នៃ ហើយមានមួ យភ្នែកកម្ពុជាក៏ត្រូវពឹងពាក់ទីផ្សារវៀតណាមដើម្បីនាំចេញ, ឥណ្ឌាក៏ដូចគ្នាមួយផ្នែកដាំក្នុងស្រុក មួយផ្នែកក៏ត្រូវនាំចូលមកកែច្នាំដែរ ។
អញ្ចឹងកម្ពុជាខ្លួនឯងគឺមានវត្ថុធាតុដើមតែខ្វះខាតមធ្យោបាយកែច្នៃនៅមានតិចតួច ដូចនេះកម្ពុជាចង់ទាក់ទាញវិនិយោគមកកែច្នៃវត្ថុធាតុដើមដែល មាននៅក្នុងស្រុកចំណុចនេះវានឹងបង្កើតបានការងារធ្វើ បង្កើតបានតម្លៃបន្ថែមសម្រាប់ផលិតកម្មរបស់យើង អង្ករស្រូវរបស់យើងមិនទាន់បានកែច្នៃអស់នៅឡើយទេ ។ ជាមួយនឹងការផលិត នៅសល់ប្រមាណ ៦លាន៦សែនតោនស្រូវ គិតជាអង្ករ៤,២លានតោនកាលពីឆ្នាំកន្លងទៅដែលយើងលើសតម្រូវ ការ។គោលនយោបាយផលិតកម្មស្រូវនិងនាំចេញអង្កររបស់យើងទើបសម្រេចបានមួយប៉ុណ្ណោះ ក្នុងចំណោមពីរយើងជោគជ័យលើការផលិតកម្ម តែយើងមិនជោគជ័យលើការនាំចេញ ១លានតោននៅឡើយ យើងនាំចេញបានត្រឹម៥០ម៉ឺនតោនទៅ ៦០ម៉ឺនតោនប៉ុណ្ណោះ ដោយសារយើងខ្វះមូលដ្ឋានក្នុងការកែ ច្នៃ ទាក់ទងរោងម៉ាស៊ីនកិនស្រូវ ឡសំងួត ដើមទុន ។
សម្តេចបន្តថាកៅស៊ូរបស់យើងមានច្រើនគឺយើងនាំចេញ កែច្នៃនៅក្នុងស្រុកមានតិចតួចអញ្ចឹងយើងក៏ត្រូវទាក់ទាញ ។ ដំឡូងមីរបស់យើងមានជាង២០ លានតោននាំចេញ ដោយមិនបានកែច្នៃ ចេញជាផលិតផលសម្រេច ។ ឥឡូវនេះយើងមានរោងចក្រផលិតស្ករស ដែលចំរាញចេញពីអំពៅ ។
អញ្ចឹងទេបើកម្ពុជាអាចទាក់ទាញការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃវត្ថុធាតុដើមក្នុងស្រុកនោះវានឹងជួយផ្តល់ឲ្យកសិកររបស់យើងមានទីផ្សារ ដោះស្រាយការងារសម្រាប់ កូនចៅប្រជាពលរដ្ឋផង បង្កើនតម្លៃបន្ថែមផង សម្រាប់ផលិតផលរបស់យើងផង ។
ផ្នែកទី២ដែលយើងចង់បាននៅក្នុងគោលនយោបាយឧស្សាហកម្មនោះគឺឧស្សាហកម្មដែលមានបច្ចេកទេសខ្ពស់ដែលសព្ធថ្ងៃបានធ្វើដំណើរមកបណ្តើរៗ ដូចជាក្រុមហ៊ុនជប៉ុន មីនេបៀ ដែលមុននេះវិនិយោគតែត្រឹម៣០ លានដុល្លារប៉ុណ្នោះតែឥឡូវកើនឡើងដល់ជិត ១ ពាន់លានដុល្លារទៅហើយដែលផលិតមូទ័រ ដោយយើងប្រើរូបមន្ត្ត១ បូក មូលដ្ឋាន នៅថៃតែមកផលិតនៅកម្ពុជា ប៉ុន្តែឥឡូវកំរិតនៃការផលិតនៅកម្ពុជា គឺមានភាពប្រហាក់ប្រហែលនិងការផលិតនៅក្នុងប្រទេសថៃដែរ ។ ហើយក្រុមហ៊ុនមានគោលដៅបង្កើ តរោងចក្រនៅក្នុងខេត្តបោធិសាត់មួយទៀត ។
ក្រុមហ៊ុនផលិតរថយន្តអាមេរិកមាន Fort,ក្រុមហ៊ុនកូរ៉េខាងត្បូងមានHiyudia ,ក្រុមហ៊ុនជប៉ុន មាន យ៉ាសាគី នៅនាកុកនិងតូយ៉ាតានៅតំបន់សេដ្ឋកិច្ច ពិសេសភ្នំ ពេញនិងបើនៅពេលខាងមុខ ។ ហើយក្រុមហ៊ុនអាឡឺម៉ង់ក៏មានបំណង់នាំយករថយន្តមកតម្លើងនៅកម្ពុជាផងដែរ ដូចនេះយើងស្វាគមន៍ក៏ប៉ុន្តែយើងក៏ត្រូវការផ្តល់ឲ្យគេនូវ អ្នកបច្ចេកទេស អ្នកជំនាញ ៕