កូរ៉េខាងត្បូង​បញ្ជូន​យន្តហោះ​ចម្បាំង​ចេញ​ច្រើន​គ្រឿង​ដើម្បី​ហោះ​ប្រដេញ​យន្តហោះ​រុស្ស៊ី​២​គ្រឿង​

3210
ចែករម្លែក
  • 434
    Shares

កូរ៉េខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៣​ខែកក្កដា​ថា​ខ្លួន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ចេញ​ច្រើន​គ្រឿង​ដើម្បី​ហោះ​ប្រដេញ​យន្តហោះ​ចម្បាំង​រុស្ស៊ី​២​គ្រឿង ដែល​បាន​ហោះចូល​ដែនអាកាស​ការពារ​រប​ស់​កូរ៉េខាងត្បូង ចំនួន​៤​ដង​ពេញ​មួយថ្ងៃ​។​

​នាយសេនាធិការ​កូរ៉េខាងត្បូង​បាន​ប្រាប់​សារព័ត៌មាន​Reuters​ថា យន្តហោះ​ចម្បាំង​រុស្ស៊ី​២​គ្រឿង​នេះ​ត្រូវបាន​គេ​ជឿថា ជា​ហោះ​ទម្លាក់​គ្រាប់បែក​ហើយ​បាន​ចំណាយ​​ពេល​ហោះហើរ​ជាង​៣​ម៉ោង​នៅ​តំបន់​ការពារ​ដែនអាកាស​កូរ៉េ​។​

​ទាំង​នាយសេនាធិការ​ចម្រុះ និង​ក្រសួង​ការពារ​កូរ៉េខាងត្បូង បាន​បដិសេធ​ផ្តល់ព័ត៌មាន​លម្អិត​អំពី​ចំនួន​យន្តហោះ​យោធា​កូរ៉េខាងត្បូង​ដែល​ត្រូវបាន​បញ្ជូន​ចេញ​នោះទេ​។​

​ទោះជា​យ៉ាងណា​ ​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី TU-95 ចំនួន​២​គ្រឿង ដែល​អមដំណើរ​ការពា​រ​ដោយ​យន្តហោះ​ចម្បាំង Su-35​ជាច្រើន​គ្រឿង​នោះ បាន​ហោះហើរ​នៅ​ពីលើ​ដែនសមុទ្រ​អន្តរជាតិ​នៃ​សមុទ្រ​ជប៉ុន សមុទ្រ​លឿង និង ផ្នែក​ខាងកើត​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​៕ដោយ៖សុខា/sn

យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី​Tupolev Tu-95 ហោះ​ពីលើ​វិមាន​ក្រឹម​ឡាំង​ក្នុង​ពេលធ្វើ​ព្យុហ​យា​ត្រ​កងទ័ព​កាលពី​ខែឧសភា ឆ្នាំ​២០១៨

ទីតាំងផ្សាយពាណិជ្ជកម្ម