ដោយៈមុនីរ័ត្ន/ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែង​លោក​ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ពីប្រធាននាយករដ្ឋានវិទ្យុទាក់ទង ដោយតែងតាំងលោកឧត្តមសេនីយ៍ទោ ផាន់ សុផល ជាប្រធាននាយករដ្ឋានវិទ្យុទាក់ទង។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ទាក់ទងនឹងការបញ្ចប់មុខតំណែងនេះដែរ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នឹងអញ្ជើញប្រកាសចូលកាន់តំណែងជាផ្លូវការ ៕សរន

 

លោក ឈឿនប៊ុនឆន (រូបថត ឯកសារ)