ដោយៈតារារិទ្ធ/ភ្នំពេញ៖ សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានប្រការដាក់ចេញយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ដើម្បីលើកកម្ពស់កិត្តិនាមកម្ពុជាទៅកាន់ទីផ្សារទេសចរណ៍ ពិភពលោក ។
សម្តេចតេជោមានប្រសាសន៍បែបនេះនៅក្នុងពិធីអបអរទិវាជាតិទីក្រុងស្អាតលើកទី១១ក្រោមប្រធានបទ«ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អម្ចាស់ផ្ទះកម្ពុជា ផ្តល់ភាពកក់ក្តៅ»និងពិធីប្រកាសជ័យ លាភីទីក្រុងស្អាតលើកទី៣នាឆ្នាំ២០ ២៣នាល្ងាចថ្ងៃទី២៧ខែកុម្ភៈនៅស ណ្ឋាគារសុខាភ្នំពេញ ។
សម្តេចតេជោ ហ៊ុន សែន បានលើក ឡើងថា ឈរលើស្មារតីនៃទិវាទីក្រុង ស្អាតឆ្នាំនេះខ្ញុំ សូមប្រការដាក់ចេញយុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣ ដើម្បីលើកកម្ពស់កិត្តិនាមកម្ពុជាទៅ កាន់ទីផ្សារទេសចរណ៍ពិភពលោកនិង បង្កើនឧត្តមភាពប្រកួតប្រជែងទេសចរ ណ៍កម្ពុជាជាពិសេសជំរុញការចូលរួមយុទ្ធនាការយើងជាម្ចាស់ផ្ទះដើម្បីអប អរសាទរការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ ២០២៣ និង អាស៊ានប៉ារ៉ាហ្គេម ដើម្បីលើកកម្ពស់មុខមាត់កម្ពុជាផ្សព្ធផ្សាយអំពីវប្បធម៌ប្រពៃណីនិងម្ហូប អាហារ ស្វាគមន៍រួសរាយរាក់ទាក់រៀបចំភូមិឋានប្រកបដោយអនាម័យនិងបរិ ស្ថានល្អ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាឆ្នាំនេះកម្ពុជាធ្វើជាម្ចាស់ផ្ទះចំកីឡាស៊ីហ្គេម ។ យើងបានធ្វើម្ចាស់ផ្ទះបីឆ្នាំជាប់ៗគ្នា។ឆ្នាំ ២០២១ ម្ចាស់ផ្ទះរៀបចំកិច្ច ប្រជុំអាស៊ីអឺរ៉ុបដែលមានប្រមុខរដ្ឋមករដ្ឋាភិបាលប្រមាណ ៥៣ ប្រទេសប៉ុន្តែយើងមិនបានប្រារព្ធជាក់ស្ដែងទេគឺយើ ងធ្វើតាម អនឡាញ ដោយសារតែស្ថាន ភាពការណ៍កូវីដ១៩ បានញុំាញីនៅក្នុងប្រទេសរបស់យើងក៏ដូចពិភពលោក។ ឆ្នាំ ២០២២ កន្លងទៅកម្ពុជាបានទទួល យកជ័យយ៉ាងខ្លាំងលើការរៀបចំកិច្ចប្រ ជុំកំពូលអាស៊ានដែលមានដៃគូរបស់យើងធ្វើដំណើរមកកាន់ព្រះរាជាណា ចក្រកម្ពុជាជាមួយនឹងសុវត្ថិភាព ស្ថេរភាព ហើយត្រឡប់ទៅវិញដោយការចងចាំ ។ មកដល់ពេលនេះហាក់ដូចជាមិនទាន់មានប្រទេសណាមួយដែលបានបង្ហាញនូវការមិនសប្បាយចិត្តនោះទេ៕សរន / N