​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ចិន​បាន​ចោទប្រកាន់​អាម៉េរិក​ថា​ធ្វើអោយ​គ្រោះថ្នាក់​ដល់​សន្តិភាព​និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​បន្ទាប់​ពី​យន្តហោះ​ឈ្លប​យកការណ៍​P-8A Poseidon​របស់​អា​​ម៉េ​រិក​មួយ​ហោះ​ល្បាត​លើ​ដែនទឹក​ដ៏​រសើប​នេះ​កាលពី​ថ្ងៃ​ចន្ទ​។​

​សូមបញ្ជាក់​ថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​តែង​ប្រតិកម្ម​ទាំង​មិន​សប្បាយចិត្ត​ចំពោះ​បេសកកម្ម​យោធា​អាម៉េរិក​កាត់​ច្រក​សមុទ្រ​តូចចង្អៀត​នេះ ដោយ​ជារឿយៗ​បញ្ជូន​នាវាចម្បាំង​បើក​កាត់​និង​ពេលខ្លះ​​បញ្ជូន​យន្តហោះ​អោយ​ហោះ​ពីលើ នៅពេល​ចិន​អះអាង​ថា​ខ្លួន​មាន​អធិបតេយ្យភាព សិទ្ធិ​អធិបតេយ្យ​និង​ភាពស្របច្បាប់​»​លើផ្លូវ​ទឹក​ដែល​ខណ្ឌ​ចែក​មហា​ចិនដីគោក​និង​កោះ​តៃវ៉ាន់​។​

​ទោះជា​យ៉ាងណា អាជ្ញាធរ​តៃវ៉ាន់​និង​អាម៉េរិក​ជំទាស់​ការអះអាង​របស់​ចិន ដោយ​ថា​វា​ជា​ផ្លូវទឹក​អន្តរជាតិ​មួយ​។​

​បញ្ជាការ​យោធភូមិភាគ​ខាងកើត​នៃ​កងទ័ព​រំដោះប្រជាជន បាន​និយាយថា កងកម្លាំង​របស់​ខ្លួន​បាន​តាមដាន​យន្តហោះ​នោះ​ដោយ​ដិត​ដល់​នៅ​ពេល​វា​ហោះ​កាត់​ច្រក​សមុទ្រ​។​វា​បាន​និយាយ​នៅក្នុង​សេច​​ក្តី​ថ្លែងការណ៍​ខ្លី​មួយ​ថា​« អំពើ​របស់​ភាគី​តំបន់​អាម៉េរិក​មានបំណង​ជ្រៀតជ្រែក​និង​រំខាន​សភាពការណ៍​តំបន់ ហើយ​ធ្វើអោយ​គ្រោះថ្នាក់​សន្តិភាព​និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។​យើង​សូម​ប្រឆាំង​វា​​យ៉ាង​មុតមាំ​»​។​

«​កងកម្លាំង​យោធភូមិភាគ​បាន​ត្រៀម​ខ្លួន​កំរិត​ខ្ពស់​គ្រប់ពេល និង​ប្តេជ្ញា​ការពារ​អធិបតេយ្យ​ជាតិ​និង​បូរណភាព​ទឹកដី​ជាដាច់ខាត​»​។​

​ពីមុនៗ អាម៉េរិក​បាន​និយាយថា បេសកកម្ម​ដូច្នេះ​បង្ហាញ​ការប្តេជ្ញា​ចិត្ត​របស់​អាម៉េរិក​ចំពោះ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មួយ សេរី​និង​បើកចំហ​។​

​ក្រសួង​យោធា​តៃវ៉ាន់​ក៏បាន​និយាយថា យន្តហោះ​បាន​ហោះ​ទៅ​ភាគខាងត្បូង​កាត់​ច្រក​សមុទ្រ ហើយ​«​កងកម្លាំង​តៃវ៉ាន់​បាន​តាមដាន​យន្តហោះ​នៅពេល​វា​ហោះ​កាត់​ច្រក​សមុទ្រ តែ​សភាពការណ៍​ធម្មតា​»៕

​បញ្ជាការ​យោធភូមិភាគ​ខាងកើត​នៃ​កងទ័ព​រំដោះប្រជាជន បាន​និយាយ​ថា​កងកម្លាំង​របស់​ខ្លួន​បាន​តាមដាន​យន្តហោះ​អាម៉េរិក​យ៉ាង​ដិត​ដល់​នៅ​ពេល​វា​ហោះ​កាត់​ច្រក​សមុទ្រ​