ដោយៈ តារារិទ្ធ / ភ្នំពេញៈ ដើម្បីជំរុញដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត ប្រកប ដោយប្រសិទ្ធភាព និងចូលរួមអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានលើកទឹកចិត្ត ដោយផ្តល់ទស្សនៈមួយចំនួន ដូចខាងក្រោមៈ
១.ឈរលើស្មារតីនៃទិវាទីក្រុងស្អាតឆ្នាំនេះ ខ្ញុំសូមប្រការដាក់ចេញយុទ្ធនាការ ឆ្នាំទស្សនា កម្ពុជា ២០២៣ ដើម្បីលើក កម្ពស់កិត្តិនាមកម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក និងបង្កើនអាដមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជា ជាពិសេសជំរុញការចូលរួម យុទ្ធនាការ យើងជាម្ចាស់ផ្ទះ ដើម្បីអបអរសាទររៀបចំព្រឹត្តិការណ៍ sea games ឆ្នាំ 202៣ និង asean paragame ដើម្បីលើកកំពូលមុខមាត់កម្ពុជា និងវប្បធម៌ ប្រពៃណី និងស្វាគមន៍រួសរាយរាក់ទាក់ រៀបចំភូមិឋានប្រកប ដោយអនាម័យ និងបរិស្ថានល្អ។
ទី២.បន្តជំរុញការអភិវឌ្ឍន៍បៃតង នៅតាមបណ្ដាក្រុង ខណ្ឌ រាជធានីទូទាំងប្រទេស ស្របតាមគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់ រាជរដ្ឋាភិបាល ដោយត្រូវជំរុញរៀបចំ ផែនការមេអភិវឌ្ឍន៍ទីក្រុង ដោយរួមបញ្ចូលទាំងទិដ្ឋភាពនគររូបនីយកម្ម ប្រជាសាស្ត្រ ទេសចរណ៍បរិស្ថាន សេដ្ឋកិច្ច និង សង្គម ។
ទី៣. បន្តអភិវឌ្ឍន៍ទីក្រុងស្អាត ផ្សារភ្ជាប់នឹងទីក្រុងឆ្លាត ដែលមានលក្ខណៈប្រកួតប្រជែង ផ្នែកសេដ្ឋកិច្ច ភាពទាក់ទាញផ្នែកទេសចរណ៍ បរិស្ថានប្រកបដោយចីរភាព និងការទទួលខុសត្រូវតាមសង្គម ដើម្បីលើកកម្ពស់គុណ ភាពរស់នៅរបស់ប្រជាជន ប្រកបដោយសុខមាលភាព សុវត្ថិភាព សន្តិសុខ វិបុលភាព ភាពធន់ និង ផ្ដល់បដិសណ្ឋា រកិច្ចប្រកប ដោយភាពកក់ក្តៅដល់ភ្ញៀវទេសចរណ៍អន្តរជាតិ ។
ទី ៤.បន្តអភិវឌ្ឍន៍ទេសចរណ៍ ជាក្រុងជាផ្នែកដ៏សំខាន់មួយ នៃការចូលរួមដល់ការជំរុញ ពិពិតកម្ម នៃវិស័យទេសចរណ៍កម្ពុជា ដែលជាទេសចរណ៍វប្បធម៌ និងធម្មជាតិ តាមរយៈ ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ទីក្រុង ដែលមានលក្ខណៈសមាហរណកម្ម ជាមួយអន្តរវិស័យ និងការប្រើប្រាស់បច្ចេកវិទ្យា ជាជំនួយឆ្ពោះទៅការអភិវឌ្ឍទេសចរណ៍ ឆ្លាត ដូចជាកម្មវិធីទូរស័ព្ទទស្សនាទីក្រុង ជាដើម ។
ទី៥.បន្តលើកកម្ពស់ការអភិវឌ្ឍទីក្រុង ប្រកបដោយភាពធន់ បរិយាប័ណ្ណចីរភាព និង បរិយាប័ណ្ណ និងលើកស្ទួយវិស័យទេសចរណ៍ ជាការនាំចេញនៅនឹងកន្លែង តាមរយៈ ការបង្កើតអន្តរកម្មខ្សែច្រវ៉ាក់តម្លៃ នៃវិស័យទេសចរណ៍ ជាមួយវិស័យគាំទ្រពាក់ព័ន្ធ ជាពិសេសវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្មកែច្នៃច្នៃប្រឌិត និងផលិតកម្មក្នុងស្រុក ដើម្បីលើកបង្កើនលទ្ធភាព នៃការបែងចែកផ្លែផ្កា នៃកំណើនសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍ វិស័យ។
សម្តេចតេជោ បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីអបអរទិវាជាតិទីក្រុងស្អាត លើកទី១១ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អម្ចាស់ផ្ទះកម្ពុជា ផ្តល់ភាពកក់ក្តៅ» និងពិធីប្រកាសជ័យលាភីទីក្រុងស្អាត លើកទី៣ នាឆ្នាំ២០២៣ នាល្ងាចថ្ងៃទី២៧ ខែកុម្ភៈ នៅសណ្ឋាគារសុខាភ្នំពេញ ៕ V / N