ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់នូវទស្សនឲ្យក្រសួងទេសចរណ៍ប្រើប្រាស់លក្ខខណ្ឌវាយ តម្លៃផ្តល់ពិន្ទុដល់សណ្ឋាគារ ដោយផ្សារភ្ជាប់ទៅនឹងការពិនិត្យមើលថាសណ្ឋាគារប្រើប្រាស់ផលិតផលនាំចូលឬផលិតផលក្នុងស្រុកសម្រា ប់ផ្គត់ផ្គង់ទេសចរណ៍ធ្វើជាលក្ខខណ្ឌ មួយនៅក្នុងចំណោមលក្ខខណ្ឌក្នុងការផ្តល់ពិន្ទុសណ្ឋាគារ។
សម្តេចតេជោ ហ៊ុន សែន បានផ្តល់ទស្សននេះនៅក្នុងពិធីអបអរទិវាជាតិទីក្រុងស្អាតលើកទី១១ និងការផ្តល់ជ័យលាភីដល់ទីក្រុងស្អាតលើកទី៣ ដែលបានប្រារព្ធធ្វើនៅសណ្ឋា គារសុខាភ្នំពេញនាល្ងាចថ្ងៃទី ២៧ ខែ កុម្ភៈ ២០២៣ នេះ ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងថាទស្សនទាននៃការនាំចេញរបស់យើងមិនកម្រិតត្រឹមតែការនាំចេញទៅក្រៅប្រទេសទើបហៅថាការនាំចេញនោះទេ។ប៉ុន្តែនៅពេលដែលយើងទទួលបានទេសចរណ៍ហើយបណ្ដាសណ្ឋាគារដែលទទួលភ្ញៀវទេសចរណ៍នោះទទួលទិញផលិតផលរបស់កសិករយើងដែលគា ត់ចិញ្ចឹមសត្វចិញ្ចឹមត្រីនិងដាំដុះបន្លែបង្ការដើម្បីយកមកផ្គត់ផ្គង់នៅសណ្ឋាគារទាំងនោះយើងអាចចាត់ទុកថាជាការនាំចេញនៅនឹងកន្លែង ។ ដូចនេះត្រូវប្រើប្រាស់ឲ្យអស់សក្កានុពលនៃកំណើនទេសចរណ៍ផ្សារ ភ្ជាប់ជាមួយនឹងបណ្ដាញផ្គត់ផ្គង់ដែលកសិករយើងត្រូវដាំ ដែលក្នុងនោះយើងធ្លាប់និយាយអំពីខ្សែក្រវ៉ាត់បៃតងដែលយើងចង់ប្រើប្រាស់នូវស្ថានភាពនៃបណ្ដាទីក្រុងដែលមានទេសចរច្រើនដើម្បីផ្គត់ផ្គង់ទៅតាមបណ្ដាសណ្ឋាគារភោជនីយដ្ឋានសម្រាប់ផ្គត់ ផ្គង់ដល់ទេសចរហើយយើងចាត់ទុកទេសចរគឺជាទីផ្សាររបស់កសិកររបស់យើង។
សម្តេចតេជោ ហ៊ុន សែន បន្តថាទីផ្សារបានក្លាយទៅជាបញ្ហាសម្រាប់យើងដែលមុននេះយើងគ្រាន់តែផលិតដើម្បីតម្រូវការខ្លួនឯងតែប៉ុណ្ណោះ ។ ប៉ុន្តែឥឡូវនេះសភាពការណ៍ បានផ្លាស់ប្ដូរហើយប្រជាជនផលិតត្រូវការទីផ្សារលក់ដូរ ដូច្នេះយើងត្រូវរកគ្រប់វិធីដើម្បីធ្វើយ៉ាងម៉េចឲ្យផលិតផលដែលពួកគាត់ផលិតនេះអាចលក់បាន ។
សម្តេចបន្តថាក្រៅពីរកទីផ្សារនៅក្រៅប្រទេសយើងត្រូវតែខិតខំដើម្បីឲ្យពួកគាត់មានលទ្ធភាពដើម្បីនឹងផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក ។ សម្តេចតេជោបានរំលឹកថាសម្តេចធ្លាប់ បានប្រាប់ទៅក្រសួងទេសចរណ៍ថានៅពេលដែលឲ្យពិន្ទុទៅតាមសណ្ឋាគារនីមួយៗក៏គប្បីត្រូវតែយកចំណុចទាក់ទងជាមួយនឹងការប្រើប្រាស់ផលិតផលនៅតាមសណ្ឋាគារនោះយកធ្វើជាលក្ខខណ្ឌមួយនៅក្នុងចំណោមលក្ខខណ្ឌក្នុងការផ្តល់ពិន្ទុតើសណ្ឋាគារនោះប្រើប្រាស់របស់នាំចូលសម្រាប់ផ្គត់ផ្គង់ទេសចរណ៍ឬប្រើប្រាស់ផលិតផលក្នុងស្រុកសម្រាប់ផ្គត់ផ្គង់ទេសចរណ៍ ។
សម្តេចបន្តថាអញ្ចឹងបើសិនជាយើងពិនិត្យទេសចរណ៍ចូលមកកម្ពុជាច្រើនប៉ុន្តែបែរជាយើងនាំផលិតផលពីខាងក្រៅយកមកផ្គត់ផ្គង់ឱ្យទេសចរណ៍អញ្ចឹងទេតើយើងទទួលបានពិតប្រាកដប៉ុន្មាននូវប្រាក់ចំណូលសម្រាប់ជាតិតាមរយៈវិស័យទេសចរណ៍គឺចំនួននេះវាមិនធំទេប៉ុន្តែផ្ទុយទៅវិញបើយើងប្រើប្រាស់នៅផលិតផលប្រជាជនដាំដុះចិញ្ចឹមក្នុងស្រុកយើងនឹងអាចទទួលបានផលិតបានច្រើនជាង។សណ្ឋាគារមួយៗក្លាយទៅជាទីផ្សាររបស់កសិករហើយផ្នែកកសិកម្មក៏ត្រូវតែពង្រឹងគុណភាពនៃការដាំដុះការចិញ្ចឹមរបស់ប្រជាជនមិនអាចប្រើសារធាតុគីមីហើយក៏មិនអាចប្រើអ្វីដែលនាំទៅដល់ការប៉ះពាល់សុខភាពរបស់ភ្ញៀវទេសចរណ៍នោះទេ អញ្ចឹងទេនេះគឺជាចំណងទាក់ទងជាមួយគ្នា ៕