ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់វិស័យទេសចរណ៍មិនចាំបាច់ទៅផ្សព្វផ្សាយតាម cnnឬbbcអីនោះទេគឺផ្សព្វផ្សាយតាមតែរយៈទេសចរទាំងឡាយដែលបានមកទស្សនាកម្ពុជាធ្វើម៉េចឲ្យបុគ្គលដែលមកទស្សនានៅកម្ពុជានោះគេមកហើយគេចង់មកទៀតហើយមិនត្រឹមតែមកម្នាក់ឯងទេគេនឹងនាំទាំងក្រុមគ្រួសារ មិត្តភក្កិរបស់គេមកទៀត នេះទើបជាចំណុចកគន្លឹះ តែការផ្សាយតាមរយៈ cnnនិង bbcនោះគឺវាគ្រាន់តែឆាប់ ជាវិធីអស់លុយតែប៉ុណ្ណោះ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីអបអរទិវាជាតិទីក្រុងស្អាតលើកទី១១ និងការផ្តល់ជ័យលាភីដល់ទីក្រុងស្អាតលើកទី៣ដែលបានប្រា រព្ធធ្វើនៅសណ្ឋាគារសុខាភ្នំពេញនាល្ងាចថ្ងៃទី ២៧ ខែ កុម្ភៈ ២០២៣ នេះ ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖«ការដោះស្រាយពិតប្រាកដគឺទេសចរមក,យើងទទួលទេសចរនោះដោយស្អាតដោយបដិសណ្ឋារកិច្ចល្អយើងមានសន្តិសុខល្អយើងមានអនាម័យល្អយើងមានកន្លែងទាក់ទាញពួកគាត់ ត្រូវតែធ្វើអញ្ចឹងទេសចរមកគឺចង់មកទៀត ហើយមកម្ដងនេះមិនមែនមកម្នាក់ឯងទេគឺមកទាំងក្រុមគ្រួសារ។ ធ្វើម៉េចកុំឱ្យទេសចរដែលមកកម្ពុជាហើយត្រឡប់ទៅវិញគេនិយាយថា កុំមកកម្ពុជាអីពិបាកណាស់ ។»
សម្តេចតេជោបានសុំឲ្យទាំងអស់គ្នាខិតខំ,ប្រជាជនកម្ពុជាគ្រប់រូបត្រូវខិតខំព្រោះនេះជាផលប្រយោជន៍ជាតិរបស់យើងហើយវាបានពង្រាយការលូតលាស់របស់ប្រទេសជាតិទៅកាន់ប្រជាជននោះឯង ។ទេសចរទៅជនបទកាន់តែច្រើនជាការល្អសម្រាប់យើង ។បើតាមសម្តេចតេជោ ក្នុងមួយសប្តាហ៍មួយសប្តាហ៍ទេសចរណ៍ផ្ទៃក្នុងមិនតិចជាង៣០ ម៉ឺននាក់ទេដែលធ្វើដំណើរកំសាន្តនៅថ្ងៃសៅរ៍អាទិត្យពួកគាត់ទៅកាន់តំបន់ឆ្នេរទៅកាន់តំបន់ជ្សេងៗដែលនោះហើយគឺជាការបង្ករលក្ខណៈងាយស្រួលធ្វើឲ្យអ្នកជនបទអាចមានលទ្ធភាពច្រើនប្រជាពលរដ្ឋអាចលក់ដូរផលិតផលរបស់ខ្លួន មានដូង មានផ្លែឈើមានបន្លែ សាច់ដែលអាចពួកគាត់ទទួលទាន ។អញ្ចឹងវាដោះស្រាយបានការងារច្រើន ហើយអមទៅជាមួយនឹងការអប់រំការពារបរិស្ថានបរិស្ថានដើម្បីទាញទេសចរណ៍ទៅកំសាន្តគឺមិនមែនកាប់ឈើមិនមែនបំផ្លាញសត្វព្រៃរួចហើយប្រមូលទេសចរណ៍អត់បាននោះទេ ។ ទេសចរត្រូវការមើលព្រៃមើលសត្វដូច្នេះត្រូវមានវិធីសាស្រ្តដើម្បីដោះស្រាយជាបន្ត ៕