ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងទៅកាន់ភ្ញៀវបរទេសដែលបានចូលរួមនៅក្នុងពីធី អបអរទិវាជាតិទីក្រុងស្អាតលើកទី១១និងការផ្តល់ជ័យលាភីដល់ទីក្រុងស្អាតលើកទី៣ដែលបានប្រារព្ធធ្វើនៅសណ្ឋាគារសុខាភ្នំពេញនាល្ងាចថ្ងៃទី ២៧ ខែ កុម្ភៈ ២០២៣ នេះថា៖យើងត្រូវរួមគ្នាក្នុងក្របខណ្ឌជាតិរបស់យើងនិងដៃគូអន្តរជាតិរបស់យើងដើម្បីកាត់បន្ថយនូវបញ្ហាប្រឈមឬ ឈានលុប បំបាត់នូវការប្រឈមដោយសារប្លាស្ទិកនេះ។ក៏ប៉ុន្តែការលុបបំបាត់ទាំងស្រុងនោះវាពិបាកណាស់ តែយ៉ាងណាក៏ដោយប្លាសិ្ទកមិនត្រូវឲ្យកើនច្រើននៅក្នុងសមុទ្រក្នុងទន្លេក្នុងបឹងបួសនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរនិងអរគុណចំពោះមហាសន្និបាតឆ្នេរសមុទ្រដែលស្អាតបំផុតដែលបានធ្វើឡើងនៅឯខេត្តព្រះសីហនុកន្លងទៅនេះបានយកអនុ សាសន៍របស់សម្តេចដាក់ទៅក្នុងសេចក្តីសម្រេចចិត្តលើបញ្ហាទាក់ទិនរឿងប្លាស្ទិក ។ សម្តេចបន្តថាប្លាស្ទិកគឺជារឿងអាចជាបញ្ហាធ្ងន់ធ្ងរសម្រាប់រយៈ ២០ ឆ្នាំឬ៥០ ឆ្នាំក្រោយ ព្រោះឥឡូវប្លាស្ទិកទាំងឡាយបានហូរចូលទៅក្នុងសមុទ្រ,ហូរចូលទៅក្នុងទន្លេ,ហូរចូលទៅក្នុងបឹងបួស ហើយអាប្លាស្ទិកនេះវាអត់រលាយដូចក្រដាសនោះទេ។អញ្ចឹងទេតើពិភព លោកថ្ងៃក្រោយទៅជាយ៉ាងណាបើនៅក្នុងសមុទ្រ,នៅក្នុងទន្លេនៅក្នុងបឹងបួរសុទ្ធតែប្លាស្ទីកហើយវានឹងបង្កផលប៉ះពាល់បែបណា?។
សម្តេចតេជោបន្តថាកម្ពុជាជាប្រទេសមួយតូចក៏គួរតែត្រូវចូលរួមចំណែកជាមួយប្រទេសនានាដោយខ្លួនក៏មានសមុទ្រ,ខ្លួនក៏មានទន្លេ,ហើយព្រែកគឺមានច្រើនណាស់គឺយើងមានច្រើនហើយព្រែករបស់យើងក៏សំបូរ។ សួរថាមួយឆ្នាំៗតើប្លាស្ទិកនោះវាហូរទៅកប់នៅក្នុងទន្លេព្រែកនិងបឹងនោះទោះរយៈពេល ១០០ ឆ្នាំក៏វាមិនរលាយដែរ ។ដូច្នេះវាទាមទារឲ្យមានការគិតគូរផ្នែកបរិស្ថានទៅលើការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកហើយជំនួសវិញដោយការប្រើប្រាស់អ្វី,ដែល បញ្ហានេះខ្ញុំគិតថាឯកឧត្តមលោកជំទាវឯកអគ្គរដ្ឋ ទូតនិងដៃគូដែលមកទីនេះប្រហែលជាបានស្ដាប់ឮនៅកង្វល់នានាតាមរយៈអង្គប្រជុំនានាដែលបានលើកឡើងពីការព្រួយបារម្ភទាក់ទងជាមួយនឹងប្លាស្ទិកនៅក្នុងសមុទ្រ ។
សម្តេចតេជោបន្តថាបកម្ពុជាបានទៅហួសពីនេះមិនមែនព្រួយបារម្ភត្រឹមតែប្លាស្ទិកនៅក្នុងសមុទ្រទេគឺខ្លួនមានការព្រួយបារម្ភអំពីប្លាស្ទិកនៅក្នុងដងទន្លេ,តាមព្រែកបឹងបួរដែលខ្លួនមានយើងត្រូវរួមគ្នាក្នុងក្របខណ្ឌជាតិរបស់យើងនិងដៃគូអន្តរជាតិរបស់ដើម្បីកាត់បន្ថយនូវបញ្ហាប្រឈមឬឈានលុបបំបាត់នូវការប្រឈមដោយសារប្លាស្ទិកនេះក៏ប៉ុន្តែការលុបបំបាត់ទាំងស្រុងនោះវាពិបាកណាស់ ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយប្លាសិ្ទកមិនត្រូវឲ្យកើនច្រើននៅក្នុងសមុទ្រក្នុងទន្លេក្នុងបឹងបួរនោះទេ ៕