ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសទទួលយកក្រុមយុវជនដែលតែងវាយប្រហារធ្វើ បាតុកម្ម ប្រឆាំងរាជរដ្ឋាភិបាលដែលពេលនេះយុវជនទាំងនោះបានចូល​រួម​ជីវភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ។ ជាមួយនេះសម្តេចអំពាវនាវដល់ក្រុមប្រឆាំងទាំងឡា យកុំវាយប្រហារក្រុមយុវជនដែលមករួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ។ សម្ដេចបានចាត់ទុកការវាយប្រហារទៅលើក្រុមយុវជនទាំងនោះថាគឺជាការខ្វះការគោរពភាពជាប្រជាធិបតេយ្យ។

សម្ដេចតេជោ ហ៊ុន សែន​ បានថ្លែងឲ្យដឹងនៅក្នុងទិវាជាតិទីក្រុងស្អាតលើកទី១១និងនិងការផ្តល់ជ័យលាភីដល់ទីក្រុងស្អាតលើកទី៣ ឆ្នាំ២០២៣នារសៀលថ្ងៃទី២៧ខែកុម្ភៈនេះ ថាក្នុងប៉ុន្មានថ្ងៃនេះមានការជេរគ្នាតាមបណ្ដាញសង្គមបន្ទាប់ពីក្រុមយុវជនមួយចំនួន បានទៅជួបខ្ញុំថា ពួកគេបានធ្វើសកម្មភាពច្រើនណាស់ហើយក្នុងការប្រឆាំងរដ្ឋាភិ បាល ប៉ុន្តែពួកគេអត់បានទទួលផលអ្វីទាំងអស់ឥឡូវនេះវិធីសាស្រ្ដតែមួយគត់គឺចូលរួមជាមួយគណបក្សប្រជាជនហើយគាំទ្ររាជរដ្ឋាភិបាលវិញ ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថាបន្ទាប់ពីក្រុមយុវជនទាំងនោះបានផ្លាស់ប្ដូរជំហរប្រឆាំងមកគាំទ្ររាជរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជាបែរជាត្រូវ ក្រុមគណបក្សប្រឆាំងវាយប្រហារទៅលើពួកគេវិញ។

សម្ដេចតេជោ ហ៊ុន សែន បន្តថា៖ខ្ញុំសុខចិត្តទទួលកូនៗទាំងនោះឲ្យជួបជាមួយខ្ញុំឥឡូវចលនានេះកំពុងមានប៉ុន្តែនៅពេលដែលចលនានេះដូរទិសពីការគាំទ្រក្រុមប្រឆាំងប្រ ឆាំងនឹងរាជរដ្ឋាភិបាលប្ដូរទិសបែរជាមានការវាយប្រហារពីក្រុមប្រឆាំងទៅលើយុវជនកូនៗទាំងនេះ។ការវាយប្រហារទៅលើក្រុមយុវ ជនទាំងនោះគឺជាការខ្វះការគោរពភាពជាប្រជាធិបតេយ្យ ព្រោះនៅពេលក្រុមយុវជនទាំងនោះគាំទ្រខ្លួនប្រឆាំងរាជរដ្ឋាភិបាលក៏ថាពួកគេល្អ តែនៅពេលក្រុមយុវជនទាំងនោះមកគាំទ្រនិងចូលរួមជាមួយរាជរដ្ឋាភិ បាលបែរជាវាយប្រហារពួកគេទៅវិញ ។

សម្តេចបានផ្ញើសារទៅក្រុមប្រឆាំងថាបើគិតដល់ដំណើរការប្រជាធិបតេយ្យនិងសិទ្ធិរបស់ពលរដ្ឋក្នុងបញ្ហានយោបាយកុំវាយប្រហារក្រុមយុវជនទាំងនេះ។«វាមិនមែនប្រជាធិបតេយ្យទេនៅពេលដែលគេគាំទ្រអ្នកឯង អ្នកឯងចាត់ទុកថាគេល្អ ដល់ពេលដែលគេមើលឃើញថាល្អបំផុតគឺចូលរួមជាមួយរាជរដ្ឋាភិបា ល​ដើម្បីធ្វើសកម្មភាពអ្នកឯងចាត់ទុកថាគេក្បត់លក់ឧត្តមគតិ» ។

សម្តេចតេជោ ហ៊ុនសែនបានផ្តល់ឱកាសដល់ក្រុមយុវជនទាំងនោះអាចធ្វើអ្វីដែលពួកគេចង់ធ្វើដើម្បីចូលរួមជួយវិស័យបរិស្ថាននិងសង្គម។សម្តេចអះអាង ថាមិនដែលបាន ចាត់ទុកក្រុមយុវជនទាំងជាសត្រូវនោះទេ ។សម្តេចក៏បានអំពាវនាវឱ្យបណ្តាបក្សនយោបាយនិងអ្នកនយោបាយកុំឱ្យលាបពណ៌ទៅលើក្រុមយុវជនទាំងនេះ។ជាមួយនេះសម្តេចក៏បានរិះគន់ដល់មេដឹកនាំក្រុមប្រឆាំងដែលអសមត្ថភាពក្នុងការគ្រប់គ្រងសមាជិករបស់ខ្លួនហើយគិតតែរឿងប្រឆាំងផ្កាប់មុខ។សម្តេចបានព្យាករណ៍ថាបន្តិចទៀតនៅពេលមានសមាជិកក្រុមប្រឆាំងចូលរួមជាមួយរាជរដ្ឋាភិបាលបន្តទៀតក៏នឹងបន្តរងការរិះគន់ថា «លក់ក្បាល»ទាំងអស់ផងដែរ ។ជាចុងក្រោយសម្តេចតេជោ ហ៊ុន សែនបានព្រមានថាការរិះគន់បែបនេះទៅលើក្រុមយុវជននឹងអាចឱ្យពួកគេទ្រាំមិនបាន ហើយតបតទៅវិញផងដែរ។

គួរបញ្ជាក់ថាមានអង្គការយុវជនចំនួន៨បានស្ម័គ្រចិត្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងគាំទ្ររាជរដ្ឋាភិបាល ,អង្គការយុវជនទាំងនោះ រួមមាន៖ ក្រុមយុវជនខ្មែរមហានគរ(IYE),ក្រុមយុវជន ១០០ រាត្រី, ក្រុមអ្នកស្រឡាញ់បរិស្ថាននិងសង្គម,ក្រុមយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា, ក្រុមអ្នកស្រាវជ្រាវវ័យក្មេង, ,ក្រុមសង្គមស៊ីវិលដើម្បីការអភិវឌ្ឍ,ក្រុមយុវជនសន្តិភាពនិងការអភិវឌ្ឍ និងក្រុមសប្បុរសធម៌ខែ្មរកម្ពុជាក្រោមជាដើម ។

កាលពីថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២៣ កន្លងទៅនេះក្រុមយុវជនដែលធ្លាប់ប្រឆាំងរដ្ឋាភិបាលទាំងនេះក៏បានចេញសេចក្តីថ្លែងការណ៍សម្ដែងការសោកស្ដាយនិងព្រួយបារម្ភយ៉ាង ខ្លាំងដែលក្រុមប្រឆាំង, អង្គការសង្គមស៊ីវិលនិងសារព័ត៌មានមួយចំនួនបានប្រឌិតព័ត៌មានវាយប្រហារលើពួកគេនៅពេលឈប់គាំទ្របក្សប្រឆាំងតទៅទៀតផងដែរ៕