ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានថ្លែងឲ្យដឹងថា៖តាមការប៉ាន់ស្មានពេញមួយឆ្នាំ២០ ២៣កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៤លាននាក់និងទេសចរជាតិប្រមាណ១៥លាននាក់ ។
ការលើកឡើងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាជាតិទីក្រុ ងស្អាតលើកទី១១ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខារាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថាវិស័យទេសចរណ៍នៅតែជាចន្ទល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់មួយសម្រាប់ជាតិក្នុងនោះសម្រាប់ឆ្នាំ២០២២កម្ពុជាទទួលបានភ្ញៀវ ទេសចរអន្តរជាតិជាង ២.២លាននាក់កើនឡើង១០៥៩ភាគរយបើប្រៀបធៀបឆ្នាំ ២០២១ ។ជាមួយនេះភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើកម្សាន្ត ក្នុងប្រទេសមានប្រមាណជិត១៤ លាននាក់កើនឡើង១៩៩ភាគរយនិងទេសចរបរទេសផ្ទៃក្នុងប្រមាណជិត២លាននាក់កើនឡើង៥៧២ភាគរយធៀបឆ្នាំ ២០២១។តាមការប៉ាន់ស្មានពេញមួយឆ្នាំ២០២៣កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ៤លាននាក់និងទេសចរជាតិប្រមាណ១៥លាននាក់។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថាដើម្បីឆ្លើយតបនឹងការវិវត្តនិងនិន្នាការនៃការអភិវឌ្ឍថ្មីៗកម្ពុជាត្រូវបន្តយកចិត្តទុកដាក់លើការដាក់ចេញនិងអនុ វត្តនូវគោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍជាតិនានាដោយឈរលើមូលដ្ឋានសំខាន់២ដែលត្រូវគិតគូរស្របពេលគ្នាគឺការបង្កើនឧត្តមភាពប្រកួតប្រជែ ងនិងការធានាចីរភាពនៃការអភិវឌ្ឍ ។ ឈរលើមូលដ្ឋាននេះកម្ពុជាបានដាក់ចេញនូវយុទ្ធនាការទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អបដិសណ្ឋារ កិច្ច ល្អ ដែលជាយុទ្ធសាស្ត្រមួយដ៏សមស្របក្នុងការចូលរួមអភិ វឌ្ឍន៍ជាមាសបៃតង ដែលនាំកម្ពុជាឈានឆ្ពោះទៅរកភាពស្អាត បៃតង និង ប្រកបដោយសុវត្ថិភាពខ្ពស់ ៕